Real Madrid សម្លឹងមើលម្ចាស់ជើងឯក World Cup 2022 ប្រសិនបើបរាជ័យនាំយក Harry Kane

Real Madrid ត្រូវបានគេរាយការណ៍ថាបានកំណត់យក Lautaro Martinez ខ្សែប្រយុទ្ធ Inter Milan ជាគោលដៅខ្សែប្រយុទ្ធបម្រុង។ ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទាញ Harry Kane ឱ្យចាកចេញពី Tottenham Hotspur ឆាប់ៗនេះ ក្លឹបយក្ស La Liga នឹងចាប់ផ្តើមការចរចារផ្ទេរកីឡាករអាហ្សង់ទីន។Martinez វ័យ ២៥ឆ្នាំជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីបានចូលរួមជាមួយ Inter ពីក្លឹប Racing ក្នុងតម្លៃជាង ២០លានផោន ក្នុងឆ្នាំ២០១៨។ គាត់បានជួយពួកគេលើកពានសរុបចំនួន៥ រហូតមកដល់ពេលនេះ រួមទាំងពាន Serie A ឆ្នាំ ២០២០-២១ ផងដែរ។អ្នកបញ្ចប់ទីជំនាញជើងស្តាំដែលមានល្បឿនលឿន Martinez បានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុមដែលបង្វឹកដោយ Simone Inzaghi ក្នុងរដូវកាល ២០២២-២៣។ គាត់បានដឹកនាំពួកគេទៅកាន់ជំនួបកំពូល UEFA Champions League និងពានរង្វាន់ក្នុងស្រុកចំនួនពីរ ដោយបានរួមចំណែក ២៨គ្រាប់ និងបញ្ជូនបាល់បាន ១១ដង ក្នុងការបង្ហាញខ្លួន ៥៦ប្រកួត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT