Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធតម្លៃ ១០០លានផោន បន្ទាប់ពីការសម្រេចចិត្តរបស់ Karim Benzema ក្នុងការចាកចេញពីក្លឹបបន្ទាប់ពីរយៈពេល ១៤ឆ្នាំ។Manchester United ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើប្រធានក្រុមអង់គ្លេសផងដែរ ទោះបីជាម្ចាស់ក្លឹប Tottenham លោក Daniel Levy មានការ ស្ទាក់ស្ទើរក្នុងការឃើញកីឡាករឆ្នើមរបស់គាត់ចាកចេញនៅរដូវក្តៅនេះ ហើយមិនចង់លក់គាត់ឲ្យទៅក្លឹប Premier League។
អតីតប្រធានក្រុម Madrid កីឡាករ Ramos រីករាយនឹងពានរង្វាន់ ១៦ឆ្នាំនៅ Santiago Bernabeu ហើយខ្សែការពារ Paris Saint-Germain រូបនេះបាន ណែនាំដល់តារាឆ្នើម Tottenham។យោងតាម Mirror គាត់បាននិយាយថា៖
“ដំបូន្មានរបស់ខ្ញុំចំពោះកីឡាករណាម្នាក់ គឺកុំបោះបង់ឱកាសក្នុងការលេងឱ្យ Real Madrid ឡើយ វាជាក្លឹបពិសេសដែលដឹងពីរបៀបឈ្នះពាន។
គាត់ [Kane] មានកាយសម្បទារល្អមិនគួរឱ្យជឿ អ្នកមិនអាចរកគ្រាប់បាល់បានច្រើនដូចគាត់ធ្វើនៅក្នុង Premier League ហើយមិនអាច ប្រជែងកាយសម្បទារក្នុងការប្រកួតជាមួយគាត់បានទេ។
ប៉ុន្តែគាត់ក៏ចេះលេងបច្ចេកទេសក្នុងការប្រកួតផងដែរ ហើយខ្ញុំមិនគិតថាគាត់ល្អគ្រប់គ្រាន់តែប៉ុណ្ណឹងនោះទេ។
គាត់គឺជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់ក៏ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ផងដែរ”៕