Tottenham មានចំណាប់អារម្មណ៍លើប្រធានក្រុម Manchester United កីឡាករ Harry Maguire ខណៈដែលក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ កំពុងជំរុញផែនការផ្ទេររដូវក្តៅរបស់ពួកគេបន្ទាប់ពីការតែងតាំងគ្រូបង្វឹកថ្មី Ange Postecoglou។អនាគតរបស់ខ្សែការពារជម្រើសជាតិអង់គ្លេស Maguire នៅ Old Trafford មានភាពមិនច្បាស់លាស់ជាមួយនឹងគ្រូបង្វឹករបស់ United លោក Erik ten Hag បើកចំហរក្នុងការលក់ប្រធានក្រុមរបស់គាត់នៅមុនរដូវកាលក្រោយ។
ការតែងតាំង Postecoglou ពី Celtic ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំឥឡូវនេះនឹងឃើញ Spurs ពន្លឿនផែនការជ្រើសរើសរបស់ពួកគេ ដោយបុរសវ័យ ៥៧ ឆ្នាំរូបនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើគោលដៅរបស់ក្លឹប។Maguire គឺជាជម្រើសល្អមួយសម្រាប់ក្រុម Tottenham ដែលសក្តិសមក្នុងការផ្ទេរ ប្រសិនបើមានការសម្រេចចិត្តរួមមួយ ដើម្បីកំណត់គោលដៅសម្រាប់ ខ្សែការពារដែលមានបទពិសោធន៍រូបនេះ៕
ប្រភព៖ Dailymail