Mason Mount បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយ Manchester United នៅរដូវក្តៅ ខណៈដែលគាត់នៅសល់កុងត្រាមួយឆ្នាំទៀត ជាមួយ Chelsea ហើយបានបដិសេធមិនបន្តកុងត្រាជាមួយក្លឹប។Chelsea ផ្តល់ប្រាក់ឈ្នួលដល់ Mason Mount ចំនួន ៨០.០០០ផោនក្នុងមួយសប្តាហ៍ ខណៈដែល Reece James ដែលជាកីឡាករក្នុងស្រុកម្នាក់ទៀត កំពុងទទួលបាន ២៥០.០០០ផោនក្នុងមួយសប្តាហ៍។
Mount ត្រូវបានគេរាយការណ៍ថាចង់បានប្រាក់ខែស្មើគ្នាជាមួយនឹងកីឡាករក្រុមដំបូងរបស់ Chelsea ដទៃទៀត។ កាលពីខែសីហា គាត់ត្រូវបាន Chelsea ទាក់ទងមកចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ ប៉ុន្តែបានច្រានចោលដោយសារតែការផ្តល់ប្រាក់ឈ្នួលបានធ្លាក់ចុះក្រោមការទាមទាររបស់គាត់។
Mount ចង់បានមិនតិចជាង ២៥០.០០០ផោននោះទេ មុនពេលចុះកិច្ចសន្យាថ្មីជាមួយ Chelsea។ វាត្រូវបានគេជឿថាការទាមទារប្រាក់ឈ្នួលរបស់គាត់ពី Manchester United មុនពេលយល់ព្រមលក្ខខណ្ឌជាមួយក្លឹបគឺប្រហែល ២៥០.០០០ផោនក្នុងមួយសប្តាហ៍ ដែលនោះជាប្រាក់ខែកីឡាករក្រុមដំបូងរបស់ Manchester United ភាគច្រើនរកបាននៅក្លឹប។Mason Mount នឹងទទួលបាន ១០.០០០ផោន ច្រើនជាង Bruno Fernandes ដែលរកបាន ២៤០.០០០ផោនក្នុងមួយសប្តាហ៍នៅក្លឹប។ គាត់ក៏នឹងរកបាន ៥០.០០០ផោន ច្រើនជាង Antony ដែលរកបាន ២០០.០០០ផោន ក្នុងមួយសប្តាហ៍ ប្រសិនបើ Man United ព្រមតាមការទាមទារនេះ៕
*[The Sun]