Man City បានឈ្នះពានក្នុងស្រុកជាលើកទីពីរក្រោមការដឹកនាំរបស់លោក Guardiola ខណៈដែលពួកគេបានយកឈ្នះគូប្រជែង Manchester United ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។ប៉ុន្តែសម្រាប់ភាពជោគជ័យទាំងអស់របស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលរួមបញ្ចូលពានរង្វាន់ Premier League ចំនួនប្រាំ និង Carabao Cup ចំនួនបួន ផងដែរនោះ ភាពរុងរឿងនៃក្របខ័ណ្ឌ Champions League នៅតែមិនទាន់បានសម្រេច។
ពួកគេនឹងមានឱកាសក្នុងការឈ្នះ និងទទួលបានពានបីដ៏អស្ចារ្យមួយនៅពេលដែលពួកគេជួបជាមួយ Inter Milan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម City បាននិយាយថា៖
“អ្នករាល់គ្នាដឹងពីវា យើងមានរដូវកាលដ៏មិនគួរឱ្យជឿ ក្នុងនោះមាន Premier League ៥ដង FA Cup ២ដង និង Carabao Cup ប៉ុន្តែយើងត្រូវ ឈ្នះ Champions League ដើម្បីឱ្យមានការទទួលស្គាល់ដូចក្រុមដទៃទៀតដែរ។
យើងត្រូវតែទទួលស្គាល់វា បើគ្មាន Champions League វាពិតជាអស្ចារ្យ វាពិតជាសប្បាយពិតមែន ប៉ុន្តែយើងកំពុងបាត់អ្វីមួយ។ យើងត្រូវតែ ឈ្នះវា”៕
ប្រភព៖ បរទេស