មិនធម្មតា!​ ផែនការបង្កើតជ្រុងបួននៅ Saudi Pro League មាន Ronaldo, Messi, Benzema និង…

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបង្ហាញមហិច្ឆិតាដ៏អស្ចារ្យតាមរយៈការនាំយកកីឡាករ Cristiano Ronaldo និងបានផ្ញើសំណើរទៅកាន់ Lionel Messi និង Karim Benzema។ឥឡូវនេះពួកគេគ្រោងនឹងបន្ថែមតារាឆ្នើមម្នាក់ទៀត ដើម្បីបង្កើនប្រជាប្រិយភាពរបស់ Saudi Pro League។ កីឡាករ​ម្នាក់​នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​ Neymar របស់​ប្រេស៊ីលនោះ​ទេ។

ថ្លែងទៅកាន់ Cadena SER (តាមរយៈ Onze Mondial) អតីតកីឡាកររបស់ Real Madrid លោក Predrag Mijatovic បានបង្ហាញថា រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីតមានគម្រោងបង្កើយជ្រុងបួននៅ Saudi Pro League  ដោយនាំយក Neymar រួមជាមួយនឹង Messi និង Benzema។
គាត់បាននិយាយថា៖

“ខ្ញុំដឹងថារដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមានកីឡាករបួននាក់ក្នុងចិត្ត ដែលជាតារាទាំងបួនគឺ Cristiano Ronaldo, Lionel Messi, Neymar និង Karim Benzema។ វាគឺជាយុទ្ធសាស្ត្ររបស់ពួកគេក្នុងការលើកកម្ពស់បាល់ទាត់ក្នុងនាមជាឯកអគ្គរដ្ឋទូត។”

អារ៉ាប៊ីសាអូឌីត ប្តេជ្ញាដាក់ខ្លួនឯងនៅលើផែនទីបាល់ទាត់ពិភពលោក ដោយបានឃើញប្រទេសជិតខាង Qatar ធ្វើការងារដ៏អស្ចារ្យក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅទសវត្សរ៍ក្រោយ ដូច្នេះហើយ ពួកគេជឿថាការនាំយកកីឡាបាល់ទាត់ដ៏ល្បីល្បាញនឹងជួយបង្កើនប្រជាប្រិយភាពរបស់ SPL និងប្រទេសរបស់ពួកគេ។

ពួកគេបានចាប់ផ្តើមគម្រោងរបស់ពួកគេនៅពេលដែល Cristiano Ronaldo បានចូលរួមជាមួយក្លឹប Al-Nassr FC ដែលមានមូលដ្ឋាននៅទីក្រុង Riyadh កាលពីខែមករា។ ចាប់តាំងពីការមកដល់របស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះលីគ កំពូលអារ៉ាប៊ីសាអូឌីត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT