Al Hilal ត្រៀមប្រកាសពីការមកដល់របស់ Lionel Messi ដែលមានតម្លៃ ៣៤៥លានផោនក្នុងមួយឆ្នាំ

Messi សម្រេចចាកចេញពី PSG ហើយ គាត់ក៏បានលាអ្នកគាំទ្រនៅ Parc des Princes ក្នុងពេលប្រកួតជាមួយនឹង Clermont។ កិច្ចសន្យារបស់ Messi ជាមួយ PSG នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ហើយគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃខ្លួនជាលើកទីពីរនៃអាជីពរបស់គាត់។ គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការត្រលប់ទៅ Barcelona ក៏ដូចជា MLS របស់ David Beckham គឺក្លឹប Inter Miami។

ទោះបីជា​មាន​ការ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​ក្លឹប​ទាំង​ពីរ ប៉ុន្តែ​របាយការណ៍​ថ្មី​បាន​អះអាង​ថា​ក្រុម Al Hilal របស់​អារ៉ាប៊ីសាអូឌីត​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​មក​ដល់​របស់ Messi។

Al Hilal បានដាក់សំណើរទៅកាន់ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យ ដែលគាត់នឹងទទួលបាន ១៧០លានផោនច្រើនជាងគូប្រជែងយូរអង្វែង និងប្រធានក្រុម Al Nassr តារាឆ្នើម Cristiano Ronaldo។របាយការណ៍ពីក្នុងក្លឹបបានអះអាងថា Al Hilal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Saudi Pro League នារដូវកាលនេះ មានបំណងទាំងស្រុង ក្នុងការប្រកាសពីការចុះហត្ថលេខាលើ Messi នៅដើមសប្តាហ៍ក្រោយ ដោយកំណត់យកថ្ងៃទី៦ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ចម្លើយចុងក្រោយ និងប្រកាសជាផ្លូវការតែម្តង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT