របាយការណ៍ទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ បានអះអាងថា កីឡាករសញ្ជាតិបារាំងរូបនេះកំពុងពិចារណាលើការផ្តល់ជូនកិច្ចសន្យាដ៏ធំពីម្ចាស់ជើងឯក អារ៉ាប៊ីសាអូឌីត Al Ittihad។Benzema ថែមទាំងបានទៅទាក់ទងជាមួយប្រធានក្លឹប Florentino Perez ថាគាត់មានបំណងទទួលយកការផ្តល់ជូនបែបនេះ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបាន ផ្លាស់ប្តូរចិត្ត ហើយអ្នកស្និទ្ធស្នាលថាគាត់នឹងស្នាក់នៅ Real Madrid មួយឆ្នាំបន្ថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតចុងក្រោយរបស់ Real Madrid នៃរដូវកាល ២០២២/២៣ លោក Ancelotti ត្រូវបានសាកសួរអំពីអនាគតរបស់ Benzema នៅកីឡដ្ឋាន Santiago Bernabeu។
គាត់បានឆ្លើយថា៖
“ខ្ញុំយល់ស្របជាមួយ Karim ព័ត៌មាននៅលើអ៊ិនធឺណិតមិនមែនជាការពិតទេ។ Benzema មានកុងត្រាមួយឆ្នាំទៀតជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២៤ ហើយយើងគ្មានការសង្ស័យទេ។ ខ្ញុំគិតថាវាច្បាស់ហើយ។វីរបុរសរបស់ក្លឹបនេះត្រូវតែចូលនិវត្តន៍នៅ Real Madrid។ នេះជាអ្វីដែលខ្ញុំជឿជាក់ និងអ្វីដែលក្លឹបជឿជាក់។ ប៉ុន្តែកីឡាករប្រហែលជាមិនគិត ដូចគ្នាទេ”៕
ប្រភព៖ បរទេស