Diego Simeone: “Ronaldo មិនអាចលេងឲ្យ Atletico Madrid ដូចគ្នានឹង Simeone មិនអាចដឹកនាំ Real Madrid ទេ”

អ្នកចាត់ការក្លឹប Atletico Madrid លោក Diego Simeone បានច្រានចោលការអះអាងដែលថា Cristiano Ronaldo អាចនឹងចូលរួមជាមួយក្រុម Atletico Madrid។El Nacional បានរាយការណ៍កាលពីប៉ុន្មានថ្ងៃមុនថាកីឡាករអន្តរជាតិព័រទុយហ្គាល់បានស្នើសុំឱ្យក្រុម La Liga សម្របសម្រួលការផ្លាស់ប្តូរចេញពី Al-Nassr។ យ៉ាង​ណា​មិញ លោក Simeone បាន​អះអាង​ថា Ronaldo ជា​វីរបុរស​របស់ Real Madrid ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​លេង​ឱ្យ Atletico បាននោះទេ។

លោក Simeone បាន​អះអាង​បន្ថែម​ថា វា​ជា​ហេតុផល​ដូចគ្នា​ដែល​គាត់​នឹង​មិន​អាច​ទៅ​បង្វឹក Real Madrid បាន។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបាននិយាយថា៖

“Ronaldo នឹង​មិន​អាច​លេង​ឱ្យ Atlético នោះទេ វាដូចគ្នាទៅនឹង Simone ដែលនឹង​មិន​អាចធ្វើជាអ្នកចាត់ការក្រុម Real Madrid បានឡើយ”។

Cristiano Ronaldo បានក្លាយជាសុបិន្តអាក្រក់របស់ Atletico ក្នុងអាជីពរបស់គាត់។ នៅក្នុងពេលគាត់នៅ Real Madrid គាត់បានធ្វើទារុណកម្មក្លឹបរបស់ Simeone ជាញឹកញាប់។ សូម្បីតែបន្ទាប់ពីចាកចេញពីប្រទេសអេស្ប៉ាញក៏ដោយ Ronaldo បានបង្ហាញថាជាកីឡាករដែល Atletico ពិបាកយកឈ្នះ ខណៈដែលគាត់បានស៊ុតបញ្ចូលទី Hattirck ដើម្បីជួយ Juventus ទទួលជ័យជម្នះ ៣-២ ជើងទីពីរនៃការវាយបក ក្នុងការប្រកួត UEFA Champions League ជុំទី១៦ ឆ្នាំ ២០១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT