Man Utd ចង់យក Harry Maguire បូកថែមលុយ ដើម្បីប្តូរយក Mason Mount របស់ Chelsea មកវិញ

Manchester United កំពុងពិចារណាផ្តល់ Harry Maguire ទៅ Chelsea ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Mason Mount។បិសាចក្រហមបានលេចចេញជាក្លឹបជួរមុខក្នុងការចរចារចុះហត្ថលេខាលើ Mount នៅរដូវក្តៅនេះ ហើយត្រូវបានគេនិយាយថាបានយល់ព្រមលើ លក្ខខណ្ឌផ្ទាល់ខ្លួនរួចទៅហើយជាមួយខ្សែបម្រើរូបនេះ។

ជាការពិតណាស់ Chelsea នឹងទទួលបានប្រាក់ពីកីឡាករវ័យ ២៤ឆ្នាំ មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយ ប៉ុន្តែពួកគេកំពុងទាមទារ តម្លៃចំនួន ៧០លានផោន។

ខណៈពេលដែល United មិនមានឆន្ទៈក្នុងការបំពេញតាមតម្រូវការរបស់ពួកគេពេញលេញ ពួកគេអាចប្រើប្រធានក្រុម Maguire ដើម្បីជួយផ្តល់មូលនិធិ ដល់ការផ្លាស់ប្តូរនេះ បើយោងតាមកាសែត The Sun។Maguire ដែលមានតម្លៃ ៨០លានផោនកាលពី ៤នាំមុន ត្រូវបានគេរាយការណ៍ថាមានតម្លៃ ៣០លានផោន បើទោះបីជាទម្រង់លេងរបស់គាត់ធ្លាក់ចុះ ក៏ដោយ។

ដូច្នេះហើយ United អាចផ្តល់ជូន Chelsea នូវកិច្ចព្រមព្រៀងទិញកីឡាករបូកសាច់ប្រាក់ ដើម្បីទិញយក Mount ដែលរួមមាន Maguire និងប្រាក់ ៤០លានផោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT