Salah ​កំពុង​តែ​ដើរ​តាម​ផ្លូវ​របស់ Messi ​ឆ្ពោះ​ទៅ​កាន់​វិថី​ជោគជ័យ​ហើយ

លោក Ian Rush ​និង​ Michael Owen ​វីរបុរស​ក្រុម Liverpool ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ Salah ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ដើរ​តាម​គន្លង​របស់ Lionel Messi ​ហើយ។

Rush ​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​របស់​ហង្សក្រហម ​ដោយ​លោក​អាច​រក​បាន​៣៤៦​គ្រាប់​ឱ្យ​ក្លឹប​នេះ។ ចំណែក​ឯ Owen ​វិញ​រក​បាន​១៥៨​គ្រាប់​ដែរ​សម្រាប់ Liverpool ។ អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ​នាក់​នេះ ​មើល​ឃើញ​ថា​សមត្ថភាព​របស់ Salah ​នឹង​ឈាន​ទៅ​មុខ​បន្ដ​ទៀត ​ហើយ​គេ​នេះ​ហើយ​នឹង​ដើរ​តាម​គន្លង​របស់ Messi ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

អ្នក​ទាំង​ពីរ​ខាង​លើ​បាន​និយាយ​ដូច​ៗ​គ្នា​ថា ​កីឡាករ​អេហ្សីប​មាន​បច្ចេកទេស​និង​ភាព​វៃ​ឆ្លាត​ដូច​ទៅ​នឹង Messi ​ដែរ។ ចង្វាក់​នៃ​ការ​លេង​បាល់​ក្រោម ​ការ​ញាក់​និង​ល្បឿន​នៃ​ការ​អូស​គឺ​សុទ្ធ​តែ​ដូច​គ្នា​ខ្លាំង​ណាស់។ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ប៉ុន្មាន​ឆ្នាំ​ខាង​មុខ រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​ជាក់ជា​មិន​ខាន។

Salah ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ឆ្នាំ​២០១៨​នៅ​លីគ​អង់គ្លេស ​ហើយ​រូបគេ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ផង​ដែរ។ ​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់ អតីត​កីឡាករ Chelsea ​រូប​នេះ​រក​បាន​៤៤​គ្រាប់​ហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT