គ្រាប់បាល់ របស់ចាន់ វឌ្ឍនាកា ត្រូវបានជ្រើសរើសដាក់ឱ្យបោះឆ្នោតក្នុងចំណោមគ្រាប់បាល់ល្អដាច់គេប្រចាំថ្ងៃប្រកួតទីពីរ នៅ Suzuki Cup

កាលពីព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ AFF Suzuki Cup បានបង្ហាញនូវឈ្មោះកីឡាករអាស៊ាន ៤ រូប ដែលរកគ្រាប់បាល់ល្អ ក្នុងការប្រកួតថ្ងៃទីពីរ នៅវគ្គជម្រុះពូល ដែលក្នុងនោះមានកីឡាករកម្ពុជាម្នាក់ដែរ គឺ ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់ឱ្យកម្ពុជា នាំមុខ មីយ៉ាន់ម៉ា ១-០ ក្នុងវគ្គទី១ កាលពីថ្ងៃច័ន្ទកន្លងទៅ ។

ក្រៅពីនោះ ក៏មានគ្រាប់បាល់របស់កីឡាករផ្សេងទៀតរួមមាន Phithack Kongmathilath (ឡាវ) Rufino Gama (ឥណ្ឌូនេស៊ី) និង Bo Bo Hlaing (មីយ៉ាន់ម៉ា) ផងដែរ ដែលត្រូវបានដាក់ឱ្យបោះឆ្នោត។

ដើម្បីគាំទ្រគ្រាប់បាល់ណាមួយដែលលោកអ្នកពេញចិត្ត គឺគ្រាន់តែចូលទៅកាន់តំណរភ្ជាប់ខាងក្រោម ដើម្បីបោះឆ្នោតជ្រើសរើសគ្រាប់បាល់ល្អប្រចាំថ្ងៃប្រកួតទីពីរ ក្នុងវគ្គជម្រុះពូល AFF Suzuki cup 2018 ៕

ចុចលីងដើម្បីធ្វើការបោះឆ្នោត៖ https://www.affsuzukicup.com/2018/news/117-general/990-vote-md2-goal-of-the-round

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT