UEFA កំពុងរង់ចាំរបាយការណ៍ផ្លូវការរបស់ការប្រកួត មុនពេលសម្រេចចិត្តថាតើត្រូវចាត់វិធានការប្រឆាំងនឹងលោក Jose Mourinho ចំពោះការជេរ ប្រមាថទៅលើអាជ្ញាកណ្តាល Anthony Taylor បន្ទាប់ពីការបរាជ័យវគ្គផ្តាច់ព្រ័ត្ររបស់ Roma ក្នុងក្របខ័ណ្ឌ Europa League។គ្រូបង្វឹកក្រុម Roma លោក Mourinho បានរិះគន់ Taylor នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ Sevilla ក្នុងទីក្រុង Budapest កាលពីយប់ថ្ងៃពុធ។
អតីតអ្នកចាត់ការ Chelsea និង Manchester United ត្រូវបានគេមើលឃើញថារង់ចាំលោក Taylor និងមន្ត្រីនៅក្នុងចំណតឡានរបស់កីឡដ្ឋាន ហើយ និយាយពាក្យថាអាម៉ាស់។Taylor ក៏បានផ្តល់កាតលឿងដល់ Mourinho អំឡុងពេលប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ បន្ទាប់ពីម៉ោងបន្ថែម មុនពេល Sevilla ដណ្តើមបាន ជ័យជម្នះជាលើកទីប្រាំពីរ Europa League របស់ពួកគេដោយឈ្នះ ៤-១ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី៕
ប្រភព៖ បរទេស