Kylian Mbappe ស្នើសុំលោក Nasser Al-Khelaifi អនុញ្ញាតឱ្យតារាឆ្នើម PSG ម្នាក់ស្នាក់នៅបន្តជាមួយក្លឹប

Kylian Mbappe ត្រូវបានគេរាយការណ៍ថាដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ឱ្យ Sergio Ramos បន្តការស្នាក់នៅជាមួយក្លឹប។El Nacional រាយការណ៍ថា Mbappe កំពុងព្យាយាមធានាថា Ramos នៅជាមួយនឹងម្ចាស់ជើងឯក Ligue 1។ វាត្រូវបានបញ្ជាក់ថាកីឡាករបារាំង គឺជាមិត្ត ដ៏ល្អរបស់ខ្សែការពាររូបនេះ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយពួកគេតែងតែចែករំលែកទំនាក់ទំនងដ៏ល្អ។

កិច្ចសន្យារបស់ Ramos នឹងផុតកំណត់នៅខែមិថុនា ហើយការរំពឹងទុកកំពុងកើនឡើងជុំវិញអនាគតរបស់គាត់ជាមួយក្លឹបយក្សបារាំងមួយនេះ។ ការមក ដល់របស់ Milan Skriniar នឹងជាបញ្ហាស្មុគស្មាញបន្ថែមទៀតសម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញ។ទោះយ៉ាងណាក៏ដោយ Ramos វ័យ ៣៧ឆ្នាំអាចនឹងត្រូវបានផ្តល់ការបន្តដោយ Al-Khelaifi ។ នេះគឺទោះបីជា Christophe Galtier ហាក់ដូចជាត្រូវបាន បណ្តេញចេញក៏ដោយ ដោយអ្នកបច្ចេកទេសជនជាតិបារាំងបានចាត់ទុកវីរបុរស Real Madrid ជាផ្នែកសំខាន់នៃក្រុមរបស់គាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT