ក្លឹបអារ៉ាប៊ីសាអូឌីតតម្លើងសំណើដល់ ១ពាន់លានផោនសម្រាប់​ Messi ប៉ុន្តែ Barca និង Inter Miami កំពុងចរចារបង្កើតលក្ខណ្ឌពិសេសមួយ

យោងតាមរបាយការណ៍បានឱ្យដឹងថា Lionel Messi បានទទួលសំណើផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃប្រហែល ១០០០លានផោន។របាយការណ៍បានអះអាងថា ម្ចាស់ពាន Ballon d’Or ប្រាំពីរសម័យរូបនេះ អាចបង្កើនប្រាក់បៀវត្សរ៍របស់លើស Cristiano Ronaldo ទ្វេដង ប្រសិនបើគាត់ យល់ព្រមលើការផ្លាស់ប្តូរនេះ។

កិច្ចព្រមព្រៀងនោះនឹងធ្វើឱ្យគាត់ និង Ronado បន្តការប្រជែងគ្នារបស់ពួកគេ ខណៈដែល Messi នឹងលេងឲ្យ Al Hilal ទល់នឹង Al Nassr របស់ Ronaldo។

ទោះបីជាយ៉ាងណាក៏ដោយ Messi ត្រូវបានគេនិយាយថាចង់ផ្លាស់ទៅ Barcelona ហើយម្ចាស់ជើងឯក La Liga ត្រូវបានគេនិយាយថាបានជួយ David Beckham ដើម្បីទាក់ទាញប្រធានក្រុមអាហ្សង់ទីន។ក្លឹប Barcelona កំពុងពិចារណាលើផែនការមួយដែលនឹងឃើញ Beckham ដែលជាម្ចាស់ Inter Miami ចុះហត្ថលេខាលើ Messi មុនពេលដាក់ឲ្យខ្ចីជើង ទៅអេស្ប៉ាញ។

ការខ្ចីជើងរបស់ Messi នឹងមានរយៈពេល ៦ ឬ ១៨ខែមុនពេលតារាឆ្នើមរូបនេះនឹងផ្លាស់ទៅ MLS ជាអចិន្ត្រៃយ៍៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT