ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Inter Milan ត្រូវបានគេប្រទះឃើញនៅជាមួយនឹងតារាល្បីឈ្មោះ Megan Thee Stallion ខណៈពេលដែលនៅក្នុង ពិធីមង្គលការរបស់មិត្តរួមក្រុមកាលពីថ្ងៃចន្ទ។Stallion អាយុ ២៨ឆ្នាំថ្មីៗនេះបានចូលរួមការប្រកួត Inter ទោះបីជាមិនមានការបញ្ជាក់ថានាងកំពុងទាក់ទងជាមួយតារាបាល់ទាត់ដែលទើបតែបែកបាក់ ជាមួយមិត្តស្រីដែលមានរយៈពេល ៥ឆ្នាំ នាង Sarah Mens ក៏ដោយ។
Megan បានណាត់ជួបតារារ៉េប Pardison Fontaine អស់រយៈពេលជាងពីរឆ្នាំមុនពេលមានពាក្យចចាមអារ៉ាមថាបែកគ្នាក្នុងខែកុម្ភៈ បន្ទាប់ពីនាងចុច Unfollowed គេនៅលើបណ្តាញសង្គម។
Lukaku វ័យ ៣០ឆ្នាំ មិនចែករំលែកច្រើនអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ទេ ប៉ុន្តែថ្មីៗនេះបានបង្ហើបថាគាត់មានកូនប្រុសទីពីរ គឺ Jordan អាយុ ១ឆ្នាំ និង Romeo អាយុ ៥ឆ្នាំ។ គាត់បានរក្សាភាពជាឯកជននោះអស់រយៈពេលជាងមួយឆ្នាំ។
វាមិនច្បាស់ទេថាតើអ្នកទាំងពីរបានចូលរួមក្នុងពិធីមង្គលការរបស់ខ្សែប្រយុទ្ធ Inter កីឡាករ Lautaro Martinez ជាគូស្នេហ៍ ឬយ៉ាងណា។ វានៅតែមិន ទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ៕
ប្រភព៖ បរទេស