ស្មោះ​នៅ​ដី​អាល្លឺម៉ង់​ជិត​មួយ​អាជីព Marco Reus ​រក​តែ​ពាន​ធំ​មួយ​គ្មាន ៣ លើកនេះ ​ស៊យ​អស់​លេខ​ដាក់

បើ​អាច​យក​ឈ្នះ Mainz 05 ពេញ ៣ ពិន្ទុ​កាល​ពី​ថ្ងៃ​មុន ម្ល៉េះ​ថ្ងៃ​នេះ ៣១ ​ឧសភា ជា​ថ្ងៃ​កំណើត​ចូល​វ័យ ៣៤ ឆ្នាំ​សម្រាប់ Marco Reus ប្រហែល​កំពុង​គេង​ឱប​ពាន អបអរ​យ៉ាង​សប្បាយ​រីករាយ ជាមួយ​សមិទ្ធផល​ធំ​លើក​ដំបូង​ក្នុង​អាជីព តែ​លទ្ធផល​បែរ​ផ្ទុយ​ស្រឡះ ហើយ​ស៊យ​បន្ត​ជាន់​ស៊យ ទាំង​អាជីព​នៅ​ជម្រើស​ជាតិ ទាំង​អាជីព​នៅ​ក្លឹប រក​លេខ​ដាក់​គ្មាន។

ជា​ការ​ពិត Reus បាន​ត្រាំត្រែង​ជិត​មួយ​អាជីព​នៅ​ទឹកដី​អាល្លឺម៉ង់ ជា​ប្រទេស​កំណើត ពោល​តាំង​ឆ្នាំ ១៩៩៥ ជាមួយ​ការ​ហ្វឹកហាត់​ក្នុង​ឈុត​ថ្នាល បន្តបន្ទាប់​ឆ្ពោះ​មក​អភិវឌ្ឍ​ខ្លួន​នៅ​ឈុត​ធំ ហែល​កាត់​ក្លឹប​ផ្សេងៗ ​រួម​មាន Rot Weiss Ahlen, Borussia Monchengladbach និង Borussia Dortmund ​ទល់​បច្ចុប្បន្ន ប្រហែល​អ្នក​មិន​ជឿ​ទេ ថា​បុរស​ម្នាក់​នេះ មិន​ទាន់​បាន​ស្គាល់​ជាតិ​ឈ្នះ​ពាន​លីគ​កំពូល​សូម្បី​ម្តង។ CTS Sports បង្ហាញ​ពេលវេលា​គួរ​ឲ្យ​សោកស្តាយ​បំផុត ៣ លើក​សម្រាប់​ខ្សែ​បម្រើ និង​ប្រយុទ្ធ​ស្លាប​ខាង​លើ៖

៣) ការ​កៀក​យក​បាន​ពាន UCL

បន្ទាប់​មក​ចូលរួម​ជាមួយ Dortmund នៅ​ឆ្នាំ ២០១២ ក៏​ស្រាប់​តែ​រំលង​ចូល​ឆ្នាំ​បន្ទាប់ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​មាន​ឱកាស​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប UEFA Champions League គ្រា​នោះ ពួក​គេ​ត្រូវ​តតាំង​ក្លឹប Bayern Munich។

ស្ថិត​នៅ​ជម្រើស ១១ នាក់​ដំបូង Reus លេង​ពេញ​តង់ ហើយ​លទ្ធផល​មុន​នាទី ៨៩ គឺ​ស្មើ ១-១ លុះ​ដល់​វេលា​នោះ កៀក​នឹង​បញ្ចប់​ការ​ប្រកួត ឈាន​ដល់​ការ​ថែម​ម៉ោង ក៏​ស្រាប់​តែ Arjen Robben របស់ Bayern អាច​រក​បាន​គ្រាប់​បាល់​យក​ឈ្នះ ទម្លាក់ Dortmund ​ឲ្យ​គ្រោង​ត្រឹម​តំណែង​ជើង​ឯក​រង។ នេះ​មាន​ន័យ​ថា ដំណើរ​កៀក​នឹង​ឆ្ពោះ​ទៅ​ការ​លើក​ពាន UCL លើក​ដំបូង​ក្នុង​អាជីព បែរ​ត្រូវ​បញ្ចប់​ត្រឹម​ចុង​តង់​នាទី ៨៩ នោះ​ឯង។

២) របួស​ចំ​ពេល​អាល្លឺម៉ង់​ឈ្នះ World Cup

ខកខាន​តាំង​ឆ្នាំ ១៩៩០ មក​ទល់​សព្វថ្ងៃ មាន​សម័យ​កាល​មួយ​គត់ ដែល​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ បាន​ឈ្នះ​ជើង​ឯក World Cup នោះ​គឺ​ពេល​សាំបា​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ ២០១៤។ យ៉ាង​ណា​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម Reus បាន​ជួប​របួស​ផ្នែក​ក​ជើង ហើយ​មិន​ត្រូវ​បាន​អ្នកចាត់ការ​លោក Joachim Low ដាក់​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​កោះ​ហៅ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​មេដាយ​នាម​ម្ចាស់​ជើង​ឯក ពុំ​ត្រូវ​បាន​រាប់​បញ្ចូល​ឈ្មោះ​របស់​គេ។ ​ក្រោយៗ​មក​នៅ​ពេល​មាន​វត្តមាន បែរ​ជា​ពេល​ជម្រើស​ជាតិ​ធ្លាក់​ជើង ដូច​ ២០១៨ និង ២០២២ អាល្លឺម៉ង់​ងើប​មិន​ផុត​វគ្គ​ចែក​ពូល​ផង។

១) ការ​កៀក​យក​បាន​ពាន Bundesliga

និយាយ​ទៅ​ជឿ​ទេ ឈរ​ជើង​នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ តាំង​ឆ្នាំ ២០១០ តែ​បែរ​មិន​ដែល​ស្គាល់​ជាតិ​ឈ្នះ​ពាន Bundesliga សូម្បី​តែ​ម្តង។ អស់​ស៊យ​ហើយ​ត្រឹម​ឆ្នាំ ២០២៣ នេះ ដែល Dortmund បាន​ប្រដេញ​ពិន្ទុ​នាំ​មុខ​ជា​បន្តបន្ទាប់ ទៅ​លើ Bayern ដល់​កៀក​បញ្ចប់​រដូវ​កាល សល់​មួយ​ប្រកួត​ជុំ​ទី ៣៤ កាត់​សេចក្តី ដែល​ក្លឹប​របស់ Reus ត្រូវ​ការ ៣ ពិន្ទុ​ទល់ Mainz 05 នៅ​ប្រកួត​ចុង​ក្រោយ បែរ​មិន​អាច​យក​បាន។

ជា​លទ្ធផល​ការ​ស្មើ ក៏​នាំ​ឲ្យ​ពួក​គេ​មាន ៧១ ពិន្ទុ ​ដូច​គ្នា ធៀប​នឹង Bayern ដល់​បន្ត​ទៅ​ធៀប​គ្រាប់​បាល់​ចំណេញ​គឺ Dortmund សម្រេច​ជា​ក្លឹប​ត្រូវ​ឈរ​លេខ ២ មិន​បាន​ឈ្នះ​ពាន​រង្វាន់​ដដែល។ នេះ Reus ​សេសសល់​កុងត្រា​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ក៏​រាប់​ជា​ឱកាស​ចុងប៉ូច​ក្នុង​អាជីព​គេ​ដែរ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា តើ​វា​នឹង​ត្រូវ​បញ្ចប់​ដោយ​បែប​នេះ ឬ​មាន​អ្វី​អាច​ប៉ះប៉ូវ​មុន​ចូល​និវត្ត?

ប្រភព៖ បរទេស

  • ស្មោះ​នៅ​ដី​អាល្លឺម៉ង់​ជិត​មួយ​អាជីព Marco Reus ​រក​តែ​ពាន​ធំ​មួយ​គ្មាន ៣ លើកនេះ ​ស៊យ​អស់​លេខ​ដាក់