Sterling ពន្យល់មូលហេតុដែល Pochettino ជាអ្នកចាត់ការត្រឹមត្រូវសម្រាប់ Chelsea

Pochettino ត្រូវបានតែងតាំងជាផ្លូវការជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវកាលពីថ្ងៃចន្ទដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្លឹប និងមានជម្រើសបន្តមួយឆ្នាំបន្ថែមទៀត។អតីតអ្នកចាត់ការ PSG និង Tottenham Hotspur ទទួលបន្ទុកនៅ Stamford Bridge បន្ទាប់ពីរដូវកាលដ៏មហន្តរាយដែលក្លឹបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ លេខ១២ ក្នុងក្របខ័ណ្ឌ Premier League។ ទោះបីជាចូលមកក្នុងក្លឹបបន្ទាប់ពីយុទ្ធនាការមិនល្អបែបនេះក៏ដោយ Sterling បានគាំទ្រ Pochettino ឱ្យ ផ្លាស់ប្តូរអ្វីៗនៅ Chelsea យ៉ាងឆាប់រហ័ស។

គាត់បានប្រាប់ Arab News ថា៖

“តាំងពីពេលដែលគាត់នៅ Tottenham ខ្ញុំបានឮការសន្ទនាអំពីគាត់ ហើយគាត់គឺជាមនុស្សពិតប្រាកដដែលយើងត្រូវការ។គាត់នឹងនាំមកនូវភាពជាអ្នកដឹកនាំ គាត់នឹងប្រកួតប្រជែងជាមួយកីឡាករទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយខ្ញុំគិតថាគាត់នឹងមកទីនេះ ហើយគាត់ នឹងមានបុគ្គលិកលក្ខណៈដែលមនុស្សគ្រប់គ្នានឹងគោរព។ នោះគឺជាអ្វីដែលយើងត្រូវការ នរណាម្នាក់ដែលទទួលខុសត្រូវ”៕

  • Sterling ពន្យល់មូលហេតុដែល Pochettino ជាអ្នកចាត់ការត្រឹមត្រូវសម្រាប់ Chelsea