Matuidi ​ថា Mbappe ​មាន​បុគ្គលិក​លក្ខណៈ​ដូច Ronaldo ​និង Messi ​

Blaise Matuidi ​គិត​ថា Mbappe ​មាន​បុគ្គលិក​លក្ខណៈ​ដូច Cristiano Ronaldo ​និង Lionel Messi ​ខ្លាំង​ណាស់ ​បើ​ទោះ​ជា​រូបគេ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ។

Mbappe ​កីឡាករ​របស់​ក្រុម PSG ​បាន​អភិវឌ្ឍ​ខ្លួន​លឿន​មែនទែន​ក្នុង​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយ​បច្ចុប្បន្ន​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ម្នាក់ ​ហើយ​ក៏​ជា​បេក្ខភាព​ប្រជែង​យក​ពាន​រង្វាន់ Ballon d’Or ​ផង​ដែរ។ ត្រឹម​វ័យ​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ Mbappe ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​លើក​ពាន​រង្វាន់ FIFA World Cup ​ទៅ​ហើយ ​កាល​លេង​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ។

ទន្ទឹម​គ្នា​នឹង​ការ​លេង​បាន​យ៉ាង​ល្អ Matuidi ​ដែល​ជា​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ថា​៖ “វា​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់ ​វា​ជា​អ្វី​ដែល​គាត់​បាន​បង្ហាញ​អ្នក​គ្រប់​គ្នា។ គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ​គាត់​បាន​ធ្វើ​វា​រួច​រាល់​ហើយ ​សមត្ថភាព​របស់​គាត់​ពិត​ជា​ពិសេស ​មិន​ខុស​ពី Ronaldo ​និង  Messi ​នោះ​ទេ”៕ប្រភពFoxsportsasia

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT