គ្រូបង្វឹក Brentford លោក Thomas Frank បានពណ៌នាអំពីអ្នកចាត់ការ Manchester City លោក Pep Guardiola ថាជាគ្រូបង្វឹកល្អបំផុតក្នុងយុគសម័យ ទំនើប និងបានជំរុញទឹកចិត្ត។
ការឈ្នះពាន Premier League នាពេលថ្មីៗនេះរបស់ Man City គឺជាលើកទីប្រាំរបស់ពួកគេក្រោមការដឹកនាំរបស់លោក Guardiola ហើយពួកគេនឹង សម្លឹងរកការឈ្នះ FA Cup និង Champions League វគ្គផ្តាច់ព្រ័ត្រនៅខែក្រោយ។Frank ដែលក្រុមរបស់គាត់បានឈ្នះនៅ City ក្នុងខែវិច្ឆិកា បាននិយាយអំពីឥទ្ធិពលរបស់ Guardiola ដែលកំពុងដេញតាមការឈ្នះពាន Treble សារភាព ថាបានជំរុញទឹកចិត្តគាត់ក្នុងអាជីពជាអ្នកចាត់ការ។ Frank បាននិយាយថា៖
“គាត់ជាអ្នកចាត់ការកំពូល បន្ទាប់ពីការប្រកួត គាត់បាននិយាយថា Brentford សមនឹងទទួលបានជ័យជម្នះ។ ខ្ញុំទន្ទឹងរង់ចាំអបអរសាទរគាត់ ក្នុងការឈ្នះជើងឯក Premier League។
មនុស្សជាច្រើនបាននិយាយអំពី Pep Guardiola សម្រាប់ហេតុផលដ៏ល្អ។ ខ្ញុំគិតថាគាត់ស្ថិតក្នុងយុគសម័យទំនើប ជាគ្រូបង្វឹកដ៏ល្អបំផុត មាន ភាពច្នៃប្រឌិតបំផុត គាត់បានបង្កើតការលេងយ៉ាងធំ។
ខ្ញុំបានសិក្សាពីគាត់ច្រើនពេលគាត់នៅ Barcelona ហើយតាមមើលគាត់យ៉ាងជិតស្និទ្ធ ខ្ញុំបានទទួលការជំរុញទឹកចិត្តពីការងារគាត់ ហើយគាត់ពិតជាជំរុញទឹកចិត្តម្នាក់”៕
ប្រភព៖ បរទេស