អ្នកកាសែត Khalid Al-Shenaif បានអះអាងថា ក្លឹប Al-Hilal របស់ Saudi Pro League នឹងចុះហត្ថលេខាលើ Lionel Messi, Angel Di Maria និង Sergio Busquets នៅរដូវក្តៅ។ កីឡាករសញ្ជាតិអាហ្សង់ទីនទាំងពីរបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចសន្យាជាមួយ Juventus និង Paris Saint-Germain។ Busquets នឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។Al-Shenaif បានអះអាងនៅក្នុងកម្មវិធីថ្មីៗរបស់ SBC ថា៖
“Messi កំពុងមក Al-Hilal អមដោយ Di Maria និង Busquets”។
លោក Felix Diaz និពន្ធនាយកប្រចាំថ្ងៃរបស់ MARCA របស់អេស្ប៉ាញក៏បានអះអាងផងដែរថា៖
Diaz បានបន្ថែមទៀតថា៖
“Messi, Di Maria, Busquets, Jordi Alba, និង Iniesta កំពុងមកលេងនៅ Saudi League”។
Diaz ក៏បានបញ្ជាក់ដែរថា Lionel Messi នឹងមិនត្រលប់ទៅ Barcelona វិញនៅរដូវក្ដៅនេះ ហើយនឹងទៅចូលរួមជាមួយ Al-Hilal ជំនួសវិញ៖
“ខ្ញុំធានាចំពោះអ្នកថា Messi នឹងមិនទៅ Barcelona ទេ.. ហើយការមកដល់របស់គាត់ទៅ Al-Hilal ជាមួយ Di Maria គឺចាំតែពេលវេលាមក ដល់ប៉ុណ្ណោះ”។
គាត់បានបន្ថែមថា៖
“ឪពុករបស់ Messi បាននិយាយថាវាពិបាកសម្រាប់កូនប្រុសរបស់គាត់ក្នុងការត្រលប់ទៅ Barcelona ឆាប់ៗនេះ។ Paris Saint-Germainនឹងប្រកាសពីការចាកចេញរបស់កីឡាករអាហ្សង់ទីន… ហើយកីឡាករនឹងមក Al-Hilal”៕
ប្រភព៖ បរទេស