ពិត​ដូច​គេ​ថា​អត់ បើ Man City ឈ្នះ​ពាន នោះ Liverpool ឈរ​លេខ​ ៥ នឹង​បាន​កៅអី UCL ​ស្វ័យប្រវត្តិ?

រដូវ​កាល Premier League ២០២២/២៣ នឹង​ត្រូវ​បិទ​បញ្ចប់​នា​រាត្រី​ចុង​សប្ដាហ៍​​សៅរ៍-អាទិត្យ​នេះ តែ​ទោះ​យ៉ាង​ណា​តំណែង​និង​ចំណាត់ថ្នាក់​មួយ​ចំនួន គឺ​បាន​សម្រេច​ជា​មុន​រួចរាល់ បើ​ទោះ​បី​សេសសល់ ១ ប្រកួត​ក្នុង​ដៃ។

៤ ក្លឹប​បាន​កៅអី Champions League ឬ​ចំណាត់ថ្នាក់​ Top 4 រួម​មាន Man City, Arsenal, Man United និង Newcastle United ស្រប​ពេល ២ ក្លឹប​បាន​កៅអី Europa League ឬ​ចំណាត់ថ្នាក់​ទី ៥ និង​ទី ៦ មាន Liverpool និង Brighton ហើយ​កៅអី​លេខ​ ៧ វគ្គ​ជម្រុះ​បឋម Europa Conference League គឺ​ចាំ​អ៊ុត​មើល​រវាង Aston Villa, Tottenham ឬ Brentford។

ក៏ប៉ុន្តែ សំណួរ​ចាក់ដោត​មួយ បាន​រំលេច​ចេញ​ពី​មាត់​អ្នក​គាំទ្រ​ជា​ច្រើន​លើ​ទំព័រ CTS Sports ដោយ​សួរ​មក​ថា៖ “បង! ចុះ​បើ Man City ឈ្នះ​ពាន Champions League ​នៅ​ខែ​ក្រោយ អ៊ីចឹង​មាន​ន័យ​ថា Liverpool នឹង​ទទួល​បាន​កៅអី​ស្វ័យប្រវត្តិ​រដូវ​កាល​ក្រោយ​ពិតឬ​អត់”? ចម្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី៖ គឺ​អត់​ទេ!!

ដល់​តែ​អ៊ីចឹង​ផ្តើម​ឆ្ងល់​ទៀត​ហើយ រួច​ចុះ​មួយ​កៅអី​ទំនេរ​ក្នុង​វគ្គ​ចែក​ពូល​នោះ នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ក្លឹប​ណា​វិញ បើ City កាន់ ២ កៅអីតែឯង? ជា​ការ​ពិត​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​ផ្តល់​កៅអី​ស្វ័យប្រវត្តិ​សម្រាប់​ក្លឹប​ទាំង ២៦ ដោយ​ឥត​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចម្រាញ់​បឋម Qualifying Round ឬ Play-off Round។ ២ កៅអី​ពិសេស​ក្នុង​ចំណោម​នោះ គឺ​ផ្តល់​ជូន​សម្រាប់​ក្លឹប​ឈ្នះ​ជើង​ឯក​រដូវ​កាល​ចាស់ នៃ​ពាន UCL និង UEL។

ត្រង់​ចំណុច​នេះ ​មិន​ថា​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola ឬ Simone Inzaghi ក្នុង​ករណី​ដែល​ពួក​គេ​ឈរ​នៅ​ចំណាត់ថ្នាក់ Top 4 បាន​កៅអី​រួចរាល់ ដល់​ហើយ​បន្ថែម​កៅអី​ផ្សេង​ទៀត​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក នោះ​ការ​សម្រេច គឺ​រវាង City ឬ Inter Milan នឹង​ត្រូវ​ឈរ​ឈ្មោះ​នា​រដូវ​កាល​បន្ទាប់ ក្នុង​នាម​ជា​ក្លឹប​ឈ្នះ​ពាន UCL ពោល​មិនមែន​ជា​ក្លឹប Top 4 នៃ​លីគ​កំពូល​អង់គ្លេស ឬ​អ៊ីតាលី​ឡើយ។

រួច​ហើយ​មួយ​កៅអី​ទំនេរ បាន​ពី​ឈ្មោះ​ក្លឹប​មួយ​ក្នុង​ចំណោម​ពីរ​នោះ គឺ​តាម​ច្បាប់​បាល់ទាត់​អឺរ៉ុប សម្រេច​រុញ​ទៅ​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក នៃ​លីគ​កំពូល​ដែល​មាន​ពិន្ទុ UEFA Coefficient ខ្ពស់​បំផុត ដែល​មិន​ទទួល​បាន​កៅអី​ស្វ័យប្រវត្តិ។ មាន​ន័យ​ថា​រដូវ​កាល ២០២៣/២៤ មួយ​កៅអី​ក្នុង​វគ្គ​ចែក​ពូល UCL គឺ​ប្រគល់​ទៅ​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក​លីគ​កំពូល​អ៊ុយក្រែន Ukrainian Premier League ដោយ​ភាគរយ​ខ្ពស់​សព្វថ្ងៃ​អាច​ជា​ក្លឹប Shakhtar Donetsk។

ដោយឡែក​ក្នុង​លក្ខខណ្ឌ​តែ​មួយ​គត់ ដែល​ក្លឹប​នៅ​អង់គ្លេស​អាច​ទទួល​បាន ៥ កៅអី​នៅ Champions League នា​រដូវ​កាល​តែ​មួយ គឺ​លុះត្រា​ណា​តែ​ក្លឹប​ឈ្នះ​ជើង​ឯក UCL ឬ UEL រដូវ​កាល​ចាស់ ជា​ក្លឹប​ដែល​ឈរ​ក្រៅ​ចំណាត់ថ្នាក់​ Top 4 មាន​ន័យ​ជា​ឧទាហរណ៍៖ ប្រសិន​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ ម្ចាស់​ជើង​ឯក UCL ជា​ក្លឹប Liverpool, Chelsea ឬ Spurs ម្ល៉េះ​ទើប​ទៅ​រដូវ​កាល​បន្ទាប់ អាច​មាន​ក្លឹប​អង់គ្លេស ៥ ពោល ៤ ក្លឹប​នៅ​កៅអី Top 4 និង ១ ក្លឹប​នៅ​កៅអី​នាម​ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប​រដូវ​កាល​ចាស់។ ច្បាប់នេះក៏នឹងអនុវត្ តទៅលើបណ្តាលីគកំពូលដទៃៗទៀតដែរ៕

ប្រភព៖ បរទេស

  • ពិត​ដូច​គេ​ថា​អត់ បើ Man City ឈ្នះ​ពាន នោះ Liverpool ឈរ​លេខ​ ៥ នឹង​បាន​កៅអី UCL ​ស្វ័យប្រវត្តិ?