Javier Tebas បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើននាពេលថ្មីៗនេះ។ ប្រធាន La Liga បាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ Vinicius Jr ជុំវិញការរើសអើងជាតិសាសន៍ដែលកីឡាករបានប្រឈមមុខ។ ហើយឥឡូវនេះ Tebas ត្រូវបានអ្នកគាំទ្រជំទាស់ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះ របស់គាត់ជុំវិញបច្ចេកវិទ្យាបន្ទាត់គ្រាប់បាល់ “Goal Line Technology”។គួរកត់សម្គាល់ថា ពេលនេះ Javier Tebas បានសម្រេចចិត្តថា បច្ចេកវិទ្យាបន្ទាត់គ្រាប់បាល់នឹងមិនប្រើក្នុង La Liga ចាប់ពីរដូវកាលក្រោយតទៅ។ ហេតុផលដែល Tebas បានផ្តល់សម្រាប់ការសម្រេចចិត្តដ៏ក្លាហាននេះ មិនសប្បាយចិត្តពីសំណាក់អ្នកគាំទ្រនោះទេ។
យោងតាមរបាយការណ៍ Javier Tebas មិនចង់ប្រើប្រាស់បច្ចេកវិទ្យា Goal Line Technology ដោយសារតែវាមានតម្លៃ ៣លានអឺរ៉ូ។ ប្រធាន La Liga មានអារម្មណ៍ថាវាមិនមែនជារឿងល្អទេក្នុងការចំណាយប្រាក់យ៉ាងច្រើនទៅលើបច្ចេកវិទ្យា។
Goal Line Technology មាននៅក្នុងលីគកំពូលអឺរ៉ុបទាំងប្រាំ។ ហើយវាបានបង្កើតឥទ្ធិពលលើការប្រកួតក្នុងកម្រិតដ៏អស្ចារ្យ។ ក្លឹបជាច្រើនបានឈ្នះការ ប្រកួតសំខាន់ៗមួយចំនួនដោយសារតែបច្ចេកវិទ្យានេះ។
ក្លឹប និងអ្នកគាំទ្រនៅ La Liga មិនសប្បាយចិត្តនឹងការសម្រេចចិត្តនេះនោះទេ ហើយសង្ឃឹមថាគាត់នឹងមិនបន្តជាមួយរឿងនេះទេ។ បច្ចេកវិទ្យា Goal Line Technology មានសារៈសំខាន់ក្នុងបាល់ទាត់សម័យទំនើប៕
ប្រភព៖ បរទេស