CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមអនុវិទ្យាល័យហ៊ុនសែនពាមរម៍ នៅខេត្តព្រៃវែង

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុមអនុវិទ្យាល័យហ៊ុនសែនពាមរម៍។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

អនុវិទ្យាល័យហ៊ុនសែនពាមរម៍ ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តព្រៃវែង បង្កើតឡើងបាន ៣ ឆ្នាំ និងមានសមាជិក ៣០ នាក់។ តំណាងក្រុម លោក លី ដានី បានលើកឡើងយ៉ាងដូច្នោះថា៖

យើងបង្កើតក្រុមនេះឡើង ព្រោះចង់ផ្តល់ឱកាសសម្រាប់យុវជនដែលមានចិត្តស្រលាញ់បាល់ទាត់ អាចប្រមូលផ្តុំគ្នា ទទួលបានការសិក្សា បណ្តុះបណ្តាខ្លួន ក៏ដូចជាចែករំលែកបន្ថែមអំពីការលេងបាល់ទាត់។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទជាគ្រូបង្ហាត់ក្រុមកីឡាបាល់ទាត់ ស្រុកពាមរក៏ខេត្តព្រៃវែង សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់សម្លៀកបំពាក់កីឡាមកដល់ក្រុមខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន និងទទួលបានការគាំទ្រច្រើនឡើងបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT