CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមយុវជនមហាឬស្សី

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុមយុវជនមហាឬស្សី។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

យុវជនមហាឬស្សី ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តកំពង់ស្ពឺ បង្កើតឡើងបានជិត ៤ ឆ្នាំ និងមានសមាជិក ២៥ នាក់។ តំណាងក្រុម លោក លឿង សម្បត្តិ បានលើកឡើងយ៉ាងដូច្នោះថា៖

យើងបង្កើតក្រុមនេះឡើង ដោយសារចង់មានក្រុមបាល់ទាត់មួយប្រចាំតំបន់ស្រុកស្រែ ហើយក៏ចង់ចែករំលែកឱកាសដល់ក្មេងៗ ក៏ដូចជាយុវជនឯទៀត មកចូលរួមអភិវឌ្ឍខ្លួនជាមួយបាល់ទាត់ ដើម្បីបញ្ចៀសខ្លួនឯងឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។

រីឯឆន្ទៈទៅមុខ យើងចង់បន្ថែមការខិតខំហ្វឹកហាត់ឲ្យបានល្អជាងនេះ រួចបើមានលទ្ធភាពចង់វិវត្តក្រុមទៅកម្រិតពាក់កណ្តាលអាជីពផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំសូមថ្លែងអំណរអរគុណដល់ 2MBET ដែលបានឧបត្ថម្ភឈុត មកកាន់សមាជិកក្រុមពួកខ្ញុំ សូមអរគុណនិងជូនពរឲ្យ 2MBET ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT