ក្រុមតោខៀវបានចំណាយប្រាក់ជាង ៥០០លានផោនក្នុងអំឡុងពេលយុទ្ធនាការទិញកីឡាករជាច្រើនដូចជា Enzo Fernandez, Wesley Fofana និង Marc Cucurella ប៉ុន្តែការចំណាយនោះមិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយទេ។Chelsea បានឆ្លងកាត់អ្នកចាត់ការបីនាក់នៅរដូវកាលនេះ ដោយលោក Frank Lampard នឹងត្រូវបានជំនួសនៅចុងបញ្ចប់នៃយុទ្ធនាការនេះ នៅពេលដែល ការដឹកនាំបណ្តោះអាសន្នរបស់គាត់បានបញ្ចប់។
ហើយពួកគេឈរនៅលេខរៀងទី១២ ដោយមាន ៤៣ពិន្ទុជាមួយនឹងការប្រកួតចំនួន ២ទៀតដែលត្រូវលេង ហើយនឹងមិនបានលេងពានរង្វាន់អឺរ៉ុបនៅ រដូវកាលក្រោយនោះទេ។Mauricio Pochettino ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប ប៉ុន្តែកម្រិតនៃការចំណាយក្រោមការដឹកនាំរបស់អ្នកចាត់ការ អាហ្សង់ទីននៅតែត្រូវបានគេមើលឃើញថានៅតែមាន។
ហើយ Ten Hag បានដាស់តឿនម្ចាស់ក្លឹបថ្មីនាពេលអនាគតរបស់ United ប្រសិនទិញបានជោគជ័យ ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងរដូវក្តៅនេះ ជាជាងចំណាយប្រាក់ដ៏ច្រើន ដូចដែល Chelsea បានធ្វើក្រោមសហម្ចាស់ Boehly៕
ប្រភព៖ បរទេស