Ranieri ​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Fulham ​

លោក Claudio Ranieri ​ត្រូវ​បាន​ក្លឹប Fulham ​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន ​បន្ទាប់​ពី​បាន​ចែក​ផ្លូវ​ជាមួយ​លោក Slavisa Jokanovic។

Fulham ​រដូវ​កាល​នេះ​ធ្វើ​មិន​បាន​ល្អ​សោះ ដោយ​ឆ្លង​កាត់​១២​ប្រកួត ទើប​តែ​មាន​៥​ពិន្ទុ​ប៉ុណ្ណោះ ស្ថិត​នៅ​បាត​តារាង​លីគ​អង់គ្លេស។ ក្នុង​ការ​តែងតាំង​អ្នក​ចាត់ការ​ថ្មី​នេះ​ដែរ ​លោក Ranieri ​បាន​និយាយ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​រដូវ​កាល​នេះ​​ក្រុម​របស់​យើង​នឹង​មាន​សុវត្ថិភាព​នៅ​លីគ​កំពូល។ អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​បាន​កន្លង​មក គ្រាន់​តែ​ជា​អតីត​កាល​ប៉ុណ្ណោះ ហើយ​ខ្ញុំ​តែងតែ​ចង់​បាន​អ្វី​ថ្មី​ជា​និច្ច ​និង​នាំ​ក្រុម​ពិបាក​មួយ​នេះ ​ត្រលប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ។ Fulham ​មិន​ដែល​បោះបង់​ចោល​ឡើយ”។

លោក Ranieri ​ល្បី​ឈ្មោះ​ខ្លាំង ​ក្រោយ​ពី​លោក​បាន​នាំ​ក្រុម Leicester City ​លើក​ពាន Premier League ​បាន​កាល​ពី​ឆ្នាំ​២០០៥​កន្លង​ទៅ​។ ​ក្រោយ​មក​ទៀត ​បាន​តែ​១​រដូវ​កាល​នោះ​ប៉ុណ្ណោះ ​លោក​ក៏​ត្រូវ​បាន​ក្លឹប​ចែក​ផ្លូវ​ទៀត ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​សូវ​បាន​ល្អ៕ប្រភព៖ BBC

  • Ranieri ​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Fulham ​