“កីឡាករស្បែក.ខ្មៅត្រូវបានបណ្តេញចេញ ប៉ុន្តែកីឡាករស្បែកស NO!” – ភ្នាក់ងាររបស់ Vinicius Jr រិះគន់ថាសូម្បីតែ VAR ក៏រើសអើងជាតិសាសន៍ដែរនៅ La Liga

ភ្នាក់ងាររបស់ Vinicius Junior ដែលជាកីឡាកររបស់ Real Madrid លោក Frederico Pena បានចោទប្រកាន់ La Liga ពីភាពលំអៀងពូជសាសន៍ ដោយបញ្ជាក់ថា សូម្បីតែប្រព័ន្ធ Video Assistant Referee (VAR) ក៏ប្រកាន់ពូជសាសន៍ដែរ។ការអត្ថាធិប្បាយរបស់ភ្នាក់ងារបានធ្វើឡើងបន្ទាប់ពី Vinicius ត្រូវបានទទួលរងនូវការរំលោភបំពានលើពូជសាសន៍ ហើយត្រូវបានបណ្តេញចេញ បន្ទាប់ពីមានជម្លោះអំឡុងពេលការប្រកួតនោះ ជាមួយនឹងក្រុម Valencia នៅកីឡដ្ឋាន Mestalla។

អ្នកគ្រប់គ្រងរបស់គាត់បានបង្ហោះរូបភាពរបស់ Vinicus ត្រូវបានអ្នកលេង Valencia ច្របាច់ក ប៉ុន្តែគាត់ត្រូវបានគេបណ្តេញចេញ។ រូបថត​អមដោយ ចំណងជើងថា៖

“កីឡាករ​ស្បែក​ខ្មៅ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ប៉ុន្តែ​កីឡាករស្បែក​ស NO! នៅអេស្ប៉ាញ សូម្បីតែ VAR ក៏ប្រកាន់ពូជសាសន៍ដែរ”៕

ប្រភព៖ ​បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT