Lerdsila នឹងត្រូវប្រកួតជាថ្មីម្ដងទៀតជាមួយកីឡាករកម្ពុជា សុខ ធី នៅសង្វៀន One Championship នាថ្ងៃទី ១៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
មុនការប្រកួតចាប់ផ្ដើមនោះដែរ កីឡាករថៃបាននិយាយដោយមានទំនុកចិត្តថារូបគេនឹងយកឈ្នះឱ្យបាន ព្រោះត្រៀមខ្លួនរួចជាស្រេច។ ការប៉ះគ្នាលើកទី១ រូបគេធ្វើមិនបានល្អ ដោយសារតែមិនដឹងថា សុខ ធី របស់កម្ពុជាខ្លាំងយ៉ាងនេះ។ ដោយការប្រកួតនោះ ពិតជាធ្វើឱ្យ Lerdsila ភ្ញាក់ផ្អើលជាខ្លាំង។
ដោយឡែកប៉ះគ្នាម្ដងទៀត រូបគេបានហ្វឹកហាត់យ៉ាងល្អ មិនឱ្យអ្នកគាំទ្រពិបាកកាត់ក្ដីទៀតទេ។ សម្រាប់ខាងកម្ពុជា សុខ ធី ក៏បាននិយាយដែរថា ប៉ះគ្នាម្ដងនេះ រូបគេនឹងចូលវាយតាំងពីទឹក១តែម្ដង ព្រោះដឹងច្បាស់ថា កីឡាករថៃនឹងអស់កម្លាំងត្រឹមទឹក៣ហើយ។ ដូច្នេះបើមានឱកាស នឹងវាយយកឈ្នះដាច់តែម្ដង៕ប្រភពONEFC