Jurgen Klopp សន្យាពីការលេង Europa League របស់ Liverpool នៅរដូវកាលក្រោយ

ក្រុមរបស់លោក Klopp បានចំណាយពេលភាគច្រើននៃយុទ្ធនាការនេះនៅចន្លោះលេខ៦ និងលេខ១០ ក្នុងតារាង Premier League ប៉ុន្តែការឈ្នះ ៧ដង ជាប់ៗគ្នាចាប់ពីពាក់កណ្តាលខែមេសាដល់ពាក់កណ្តាលខែឧសភា គួបផ្សំនឹងភាពច្របូកច្របល់របស់ Manchester United បានធ្វើឱ្យក្រុម Liverpool ប្រជែងយកតំណែងកំពូលទាំងបួន។ក្តីសង្ឃឹមចុងក្រោយទាំងនោះហាក់ដូចជាត្រូវបានរំសាយទៅវិញនៅថ្ងៃសៅរ៍ នៅពេលដែលក្រុមហង្សក្រហមត្រូវបានចែកពិន្ទុទៅ Aston Villa មួយពិន្ទុ ដោយបានសង្គ្រោះដោយគ្រាប់បាល់តាមស្មើដោយកីឡាករ Roberto Firmino នៅចុងម៉ោងក្នុងការប្រកួតចុងក្រោយរបស់គាត់នៅ Anfield ហើយ Man Utd ទទួលបានជ័យជម្នះលើក្រុម Bournemouth។

Man United និង Newcastle ឥឡូវនេះ ម្នាក់ៗត្រូវការតែមួយពិន្ទុបន្ថែមពីការប្រកួតចុងក្រោយរបស់ពួកគេដែលនៅសល់ ២ប្រកួត ដើម្បីធ្វើឱ្យ Liverpool មិនអាចទៅរួចក្នុងការដណ្តើមកៅអី Champions League។

លោក Klopp បានប្រាប់ BBC Sport ថា៖

“យើងនឹងប្រកួតប្រជែងនៅ Europa League។ ខ្ញុំ​មិន​អន់​ចិត្ត​នោះ​ទេ។ ការ​ដែល​យើង​មានសមត្ថភាពបានកៅអីលេងនៅ Europa League គឺ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​រួចទៅហើយជាមួយ​នឹង​ក្រុម​ទាំង​អស់​ដែល​នៅ​ជុំវិញ​យើង។ នោះ​ពិត​ជា​ពិបាក ហើយ​យើង​អាចធ្វើ​វា​បាន នោះ​គឺ​ល្អ។អស់រយៈពេលជាយូរណាស់មកហើយដែលយើងមិនអាចសូម្បីតែឮភ្លេង Champions League នោះហើយជាអ្វីដែលយើងធ្លាប់នៅឆ្ងាយពីវា។ ពាន Europa League គឺពិតជាល្អណាស់។ ចាំមើលថាតើយើងអាចធ្វើអ្វីបាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT