Messi ជិតផុតកុងត្រារយៈពេលពីរឆ្នាំដែលគាត់បានចុះហត្ថលេខាជាមួយ PSG ក្នុងឆ្នាំ២០២១ ហើយការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីបានបរាជ័យក្នុងការ បន្តកិច្ចព្រមព្រៀង។ទោះបីជាពេលនេះ Messi នៅតែជាកីឡាកររបស់ PSG យ៉ាងណាក្តី នៅតែមានការស្រែកចំអក ឌឺដង ហួច និងជេរប្រមាថក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពីសំណាក់អ្នក គាំទ្រ PSG។
មុនពេលប្រឈមមុខនឹងក្រុម Auxerre ប្រធានក្រុម Marquinhos បានដាស់តឿនអ្នកគាំទ្រកុំឱ្យដាក់គោលដៅលើ Messi ម្តងទៀត ឬដាក់គោលដៅទៅ លើកីឡាករណាម្នាក់ផ្សេងទៀត ជាលក្ខណៈបុគ្គល។
គាត់បានប្រាប់ L’Equipe ថា៖
“ខ្ញុំតែងតែគោរពការតវ៉ានៅពេលដែលពួកគេរក្សាបាននូវសន្តិភាព ទៅតាមពេលវេលា និងទីកន្លែងដែលចាំបាច់ណាមួយ។
សំខាន់ជាងនេះទៅទៀត ខ្ញុំសុំឱ្យអ្នកគាំទ្រកុំកំណត់គោលដៅលើកីឡាករណាម្នាក់ ឬអ្នកដទៃណាផ្សេងទៀត។ វាត្រូវតែជាក្រុមជានិច្ច។ កីឡាករមិនដើរដោយខ្លួនឯងតែម្នាក់បានទេ គាត់នឹងមិនអាចធ្វើអ្វីដោយខ្លួនឯងតែម្នាក់នោះទេ”៕