កាលពីដើមរដូវកាលនេះ ពេលនៅ Everton លោក Lampard បានបង្ហើបថាគាត់បានខិតខំដើម្បីនាំយក Haaland ទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមតោខៀវមិនបានបាន សម្រេចជោគជ័យក្នុងការខិតខំប្រឹងប្រែងនេះទេ។ត្រលប់ទៅខែធ្នូ ឆ្នាំ២០២២ មុនពេលដែល Everton ស្មើ ១-១ នៅ Manchester City លោក Lampard បាននិយាយថា៖
“Haaland គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយជាកីឡាករកម្រិតកំពូលបំផុត ជាទូទៅអាចធ្វើអ្វីដែលគាត់ធ្វើនៅក្នុងលីគកម្រិតកំពូលបាន។
ខ្ញុំបានបង្វឹកក្រុមដើម្បីលេងទល់នឹងគាត់ក្នុងការប្រកួតមុនបើករដូវកាល នៅពេលដែលគាត់លេងឱ្យក្លឹប Salzburg។ ខ្ញុំបានព្យាយាម ចុះហត្ថលេខាគាត់ឱ្យ Chelsea តែវាមិនជោគជ័យ។
វាច្បាស់ណាស់នៅក្នុងការរៀបចំមុនការប្រកួតរបស់យើង នូវអ្វីដែលក្មេងប្រុសនេះមាន គេលេងដោយយុត្តិធម៌។ ពួកយើងនឹងតទល់នឹងគាត់ ហើយខ្ញុំគោរពអ្នកដែលនៅកម្រិតកំពូលនៃការប្រកួតរបស់ពួកគេ។ ខ្ញុំបានមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយ Kylian Mbappe និង Lionel Messi ហើយ Haaland ស្ថិតនៅក្នុងចំណោមនោះតាំងពីក្មេងមកម្ល៉េះ។
*[Fotmob]