Real Madrid ​ចុះ​កុងត្រា​យក Solari ​ដឹក​នាំ​៣​ឆ្នាំ​ឯ​ណោះ

ក្លឹប Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​កិច្ច​សន្យា​របស់​លោក Santiago Solari ​ដែល​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Real Madrid ​រហូត​ដល់​ឆ្នាំ​២០២១​ឯ​ណោះ។

Solari ​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម Real Madrid ​បន្ទាប់​ពី​ការ​ដឹក​នាំ​របស់​លោក Julen ​មិន​បាន​ល្អ ​និង​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ផ្ទួន​ៗ​គ្នា។ ៤​ប្រកួត​ដំបូង​របស់​លោក ​គឺ​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្ដង ​ហើយ​ស៊ុត​គ្រាប់​បាល់​បាន​១៥​គ្រាប់ របូត​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ។ ការ​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​កីឡាករ​ក្នុង​ក្រុម ​ជា​ពិសេស​ថ្នាក់​ដឹក​នាំ​បាន​សម្រេច​យក​បុរស​វ័យ​៤២​ឆ្នាំ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ​តែ​ម្ដង។

កុងត្រា​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​លោក​ទទួល​បាន​៦​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ ​និង​មាន​ប្រាក់ Bonus ​ផ្សេង​ៗ​ទៀត ​នៅ​ពេល​ដឹក​នាំ​ក្រុម​បាន​ល្អ ​ជា​ពិសេស​ឈ្នះ​ពាន​រង្វាន់។ នេះ​ជា​ការ​កាន់​ក្រុម​ធំ​លើក​ដំបូង​សម្រាប់​លោក Solari ​ហើយ ​ក្រោយ​ពី​កាន់​ក្រុម​យុវជន Real Madrid ​៣​ឆ្នាំ​មក​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT