សមាគមកីឡាបាល់ទាត់អង់គ្លេសបានបញ្ជាក់ថា អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ត្រូវបានពិន័យជាប្រាក់ចំនួន ៧៥.០០០ផោន ចំពោះ ការអត្ថាធិប្បាយរបស់គាត់អំពីអាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីជ័យជម្នះ ៤-៣ កាលពីខែមេសាលើក្រុម Tottenham។Klopp មានជម្លោះក្តៅគគុកជាមួយមន្ត្រីអាជ្ញាកណ្តាលក្នុងពេលប្រកួត បន្ទាប់មកលោកបានចោទ Tierney ថានិយាយអ្វីដែលមិនសមរម្យ។ សំឡេងនៃការឆ្លើយឆ្លងគ្នាត្រូវបានពិនិត្យនៅក្រោយចប់ការប្រកួត ហើយការចោទប្រកាន់អំពីការប្រព្រឹត្តមិនត្រឹមត្រូវពីអាជ្ញាកណ្តាលត្រូវបាន បដិសេធយ៉ាងខ្លាំង។
Klopp បានបន្តចោទប្រកាន់ Tierney ថាមានបញ្ហាផ្ទាល់ខ្លួនជាមួយ Liverpool ដោយទទូចថាហង្សក្រហមធ្លាប់មានប្រវត្តិជាមួយមន្រ្តីអាជ្ញាកណ្តាល។
ការស៊ើបអង្កេតត្រូវបានបើកយ៉ាងលឿនដោយ FA ដែលឥឡូវនេះបានព្យួរការប្រកួតចំនួនពីរទៅលោក Klopp និងពិន័យជាប្រាក់ ៧៥.០០០ផោន។
សេចក្តីសម្រេចនេះមានន័យថា លោក Klopp នឹងត្រូវហាមប្រាមពីការប៉ះខ្សែបន្ទាត់សម្រាប់ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ Liverpool នៃរដូវកាលនេះជាមួយនឹងក្រុម Aston Villa នៅថ្ងៃសៅរ៍។
ខណៈដែលការប្រកួតទីពីរនៃការហាមប្រាមត្រូវបានផ្អាក លោក Klopp នឹងត្រូវបានអនុញ្ញាតឱ្យដឹកនាំក្រុមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលជាមួយ នឹងក្រុម Southampton៕
*[បរទេស]