អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Mesut Ozil បានបញ្ចេញប្រតិកម្មចំពោះការចាញ់របស់ក្រុម Real Madrid ក្នុងលទ្ធផល ៥-១ ក្រោមស្នាដៃក្រុម Manchester City ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។បន្ទាប់ពីស្មើ ១-១ ក្នុងជើងទីមួយនៅ Santiago Bernabeu លោក Pep Guardiola បានរឹតបន្តឹងនៅ Etihad ដោយកត់ត្រាជ័យជម្នះ ៤-០។ ការឈ្នះសរុប ៥-១ មានន័យថា City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីររបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។
Bernardo Silva រកបានពីរគ្រាប់ក្នុងតង់ទីមួយដោយ Manuel Akanji និង Julian Alvarez បន្ថែមពីរគ្រាប់ទៀតនៅនាទីទី៤៥។ Toni Kroos ជិតបើកការស៊ុតបញ្ចូលទីអោយក្រុមភ្ញៀវដោយការស៊ុតពីចម្ងាយទៅប៉ះរបារទី។
អតីតតារា Real Madrid ខ្សែបម្រើ Ozil បានចូល Twitter បន្ទាប់ពីការប្រកួត ដើម្បីផ្ញើសារទៅកាន់អតីតក្រុមរបស់គាត់។ Tweet បានសរសេរដោយខ្លីថា៖
“មិនថាមានបញ្ហាអ្វីនោះទេ… ¡Hala Madrid!”
Ozil ដែលពេលនេះបានចូលនិវត្តន៍ពីបាល់ទាត់ហើយបានចំណាយពេលបីឆ្នាំជាមួយ Real Madrid ពីឆ្នាំ២០១០ ដល់ ២០១៣។ គាត់បានបង្ហាញខ្លួន ១៥៩ប្រកួតអោយក្លឹប ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់បាន ៨១គ្រាប់ និងបានឈ្នះជើងឯក La Liga ម្តង៕