ខ្សែការពារ Ronald Araujo របស់ក្លឹប Barcelona បាននិយាយអំពីអនាគតរបស់គាត់នៅក្លឹប ខណៈដែលបានសារភាពថា Lionel Messi ត្រូវបានស្វាគមន៍ ការត្រលប់មកវិញនៅ Camp Nou។
Araujo បានក្លាយជាកីឡាករឆ្នើមសម្រាប់ក្រុម Barcelona ខណៈដែលពួកគេបានឈ្នះពានរង្វាន់ La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩។ ខ្សែការពារអ៊ុយរូហ្គាយរូបនេះបានបង្ហាញខ្លួនចំនួន ៣១ដងក្នុងការប្រកួតនានា ដោយបានជួយក្រុមរបស់គាត់រក្សា Clean Sheet ចំនួន ១៨ដង។ គាត់ក៏បានចូលរួមចំណែកបីគ្រាប់ផងដែរ។ខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពី Manchester United និង Liverpool មុនពេលចុះកុងត្រាថ្មីជាមួយ Barcelona ក្នុងខែមេសា ឆ្នាំ២០២២។ រូបគេបានចុះកុងត្រាជាមួយក្លឹបយក្សកាតាឡានរហូតដល់ឆ្នាំ២០២៦ ហើយហាក់ដូចជាចង់បន្តនៅជាមួយក្រុមរបស់ Xavi។ គាត់បាននិយាយតាមរយៈ Fabrizio Romano ទាក់ទងនឹងអនាគតរបស់គាត់ថា៖
“ខ្ញុំស្ថិតនៅក្រោមកិច្ចសន្យានៅទីនេះនៅ Barça រហូតដល់ខែមិថុនា ២០២៦ ហើយក៏មានឱកាសបន្តកិច្ចព្រមព្រៀងនេះផងដែរ។ខ្ញុំរីករាយណាស់ក្នុងការនៅទីនេះ។”
Araujo ក៏ត្រូវបានគេសួរអំពីសក្តានុពលរបស់ Lionel Messi ត្រឡប់ទៅ Camp Nou ដែរ។ វីរបុរសអាហ្សង់ទីនគ្រោងនឹងចាកចេញពី PSG នៅចុងបញ្ចប់ នៃរដូវកាលនេះ ហើយ Barca ចាប់អារម្មណ៍ក្នុងការនាំយកត្រឡប់មកវិញ៖
“Messi វិលវិញ? គាត់តែងតែស្វាគមន៍សម្រាប់ការមកទីនេះ”៕