សមាគមបាល់ទាត់ថៃ ធ្វើការសុំទោស និងព្រមានចាត់វិធានការណ៍លើកីឡាករ ក៏ដូចជាក្រុមគ្រូបង្វឹក

ក្រុមបាល់ទាត់ក្រោយអាយុ ២២ឆ្នាំថៃ បានឡើងទៅជួបគ្នាជាមួយក្រុមបាល់ទាត់ក្រោយអាយុ ២២ឆ្នាំឥណ្ធូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នាម៉ោង ៧ និង ៣០នាទីល្ងាច។ នៅចុងម៉ោងនាទីទី៩០​ ជាការប៉ះទង្គិចលើកទីមួយកម្រិតស្រាល ក្រោយថៃស៊ុតតាមស្មើ ២-២ មុនឈានដល់ម៉ោងបន្ថែម។

នៅម៉ោងបន្ថែម ១៥នាទីដំបូង ក្រោយកីឡាករឥណ្ឌូនេស៊ី បើការនាំមុខសារជាថ្មី ៣-២ ធ្វើឲ្យមានការប៉ះទង្គិចគ្នាខ្លាំង រហូតមានការវាយតប់ បែកមាត់គ្រូជំនួយឥណ្ឌូនេស៊ី និងឈាមច្រមុះកីឡាករឥណ្ឌូនេស៊ីម្នាក់ផងដែរ។

ការប្រកួតត្រូវបានសម្របសម្រួលដោយអាជ្ញាកណ្តាលនៅលើទីលាន និងមន្ត្រីប៉ូលិសកម្ពុជាដែលរក្សាសន្តិសុខនៅក្រៅទីលានរហូតដល់ចប់ការប្រកួតជាផ្លូវការ ដោយលទ្ធផលមេដាយមាសបានទៅឥណ្ឌូនេស៊ី ដោយលទ្ធផល ៥-២។

ក្រោយពីមានហេតុការណ៍ដ៏គួរឲ្យរន្ធត់បែបនេះ សមាគមបាល់ទាត់ថៃថ្កោលទោសទាំងស្រុងដល់ក្រុមកីឡាករ បុគ្គលិក និងក្រុមគ្រូបង្វឹកដែលបង្កឲ្យមានឧបទ្ទវហេតុបែបនេះ។ សមាគមបាល់ទាត់ថៃចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដូចខាងក្រោម៖

“សមាគមបាល់ទាត់ថៃ យើងខ្ញុំសូមចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម។ ការ​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ ជួប​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ សមាគម​ជឿ​ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ថៃ​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ទម្រង់​លេង​ដែលប្រសើរជាងនេះ អាចនឹងឈ្នះលើសពីមេដាយប្រាក់ក្នុងការប្រកួតនេះ។ វា​ប្រហែល​ជា​មិន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​របស់​អត្តពលិក និង​គ្រូ​បង្វឹក​ទេ ប៉ុន្តែ​បាល់ទាត់​ជា​កីឡា​ដែល​មាន​ការ​ប្រកួត​ប្រជែង។ អ្នកឈ្នះត្រូវសាទរជ័យជម្នះ ហើយ​អ្នក​ចាញ់​​ត្រូវ​ត្រឡប់​មក​វិញ​ហើយ​ប្រឹងអភិវឌ្ឈន៍ខ្លួន​ដើម្បី​ត្រៀម​​ត្រឡប់​ទៅ​ប្រកួត​ម្ដង​ទៀត។

យ៉ាងណាក៏ដោយ ក្រៅពីការលេងរបស់ក្រុមជម្រើសជាតិ សហព័ន្ធកីឡាបាល់ទាត់ថៃ សូមសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្រៅទីលានប្រកួត ដែលបានកើតឡើងអំឡុងពេលប្រកួត ចំពោះទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក បានបង្កការខូចខាតកិត្តិយសយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។សហព័ន្ធកីឡាបាល់ទាត់ថៃ នឹងបើកការស៊ើបអង្កេតរកការពិតជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធការផ្ទុះអំពើហឹង្សាក្នុងទីលានកាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមយប់មិញ និងសន្យាដាក់បំរាមទណ្ឌកម្មដល់បុគ្គលពាក់ព័ន្ធបង្ករឿងនោះទៀតផង។

ជាពិសេស ក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិក ដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។ រាល់តួនាទី កាតព្វកិច្ច ត្រូវតែដឹងពីភាពចាស់ទុំ ការអត់ធ្មត់របស់ពួកគេសម្រាប់ការល្បួងលោមល្អឥតខ្ចោះនៅក្រោមការប្រកួតប្រជែងដែលមានសម្ពាធខ្ពស់។

ចំពោះការស៊ើបអង្កេតនេះនឹងចាប់ផ្តើម ក្រោយពេលក្រុមគ្រូបង្វឹក និងក្រុមការងារ ព្រមទាំងក្រុមកីឡាករជម្រើសជាតិថៃត្រឡប់ទៅដល់ស្រុកកំណើតវិញ ជាពិសេសក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិក ដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។សមាគមសូមចូលរួមសោកស្តាយដល់អ្នកគាំទ្របាល់ទាត់ថៃ ប្រជាជនថៃ អ្នកដែលពាក់ព័ន្ធ និងអ្នករងផលប៉ះពាល់យ៉ាងខ្លាំងពីព្រឹត្តិការណ៍នេះ។ ហើយនឹងផ្ញើលិខិតសុំទោសជាផ្លូវការទៅកាន់ស្ថាប័នផ្សេងទៀត ដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍នេះ៕

ហើយសុខចិត្តទទួលយករាល់ការផ្ដល់យោបល់ ដើម្បីកែលម្អការអនុវត្ត និងការពារកុំឱ្យឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត!”

ប្រភព៖ សមាគមបាល់ទាត់ថៃ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT