Kyle Walker ថា Man City ជំពាក់ពាន Champions League ម្ចាស់ក្លឹប

Manchester City កំពុងសម្លឹងមើលពានរង្វាន់កំពូលរបស់ក្លឹបបាល់ទាត់អឺរ៉ុបម្តងទៀត បន្ទាប់ពីតស៊ូអស់ជាច្រើនឆ្នាំក្នុងដំណើរស្វែងរករបស់ពួកគេដើម្បី ដណ្តើមយកពានរង្វាន់ជាលើកដំបូង។ការចាញ់ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពី ២ឆ្នាំមុនគឺជាការប្រកួតដ៏កៀកបំផុតដែលពួកគេបានលេង ប៉ុន្តែថ្ងៃពុធនាំមកនូវឱកាសមួយផ្សេងទៀតដើម្បី ឈានទៅដល់ការប្រកួតដ៏សំខាន់ ខណៈដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Man City បានឈ្នះ Premier League ៦ដងចាប់តាំងពី Sheikh បានទិញក្លឹបក្នុងឆ្នាំ២០០៨ ហើយកំពុងស្ថិតនៅលើគែមនៃពានរង្វាន់លីគលើកទី៧ ប៉ុន្តែ Champions League ត្រូវបានគេប៉ងចង់ឈ្នះជាយូរមកហើយ តែនៅតែមិនអាចសម្រេចបាន។

ខ្សែការពារស្តាំ Walker បាននិយាយថា៖

“ក្លឹបកំពុងខកខានពាននេះ ជាមួយនឹងម្ចាស់ក្លឹប និងចំនួនទឹកប្រាក់ដែលពួកគេបានដាក់ចូលក្នុងក្លឹបនេះ និងការវិនិយោគដែលពួកគេបានធ្វើ យើងជំពាក់ពួកគេនូវពានមួយនេះ។
ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Chelsea ហើយធ្វើមិនបានល្អតាមដែលអាចធ្វើបាន យើងជំពាក់វាជាមួយខ្លួនឯង ហើយនឹងត្រូវសងសឹកខ្លះៗដើម្បីខ្លួនឯង ព្រោះយើងដឹងថាយើងលេងអន់ក្នុងថ្ងៃនោះ។

ប៉ុន្តែយើងមានគូប្រជែងដ៏ស្វិតស្វាញក្នុងការឆ្លងផុតទៅវគ្គផ្តាច់ព្រ័ត្រ Champions League។ វាជាវគ្គផ្តាច់ព្រ័ត្រ អ្វីគ្រប់យ៉ាងអាចកើតឡើង។ រឿងដំបូងគឺឆ្លងផុត Real Madrid ហើយបន្ទាប់មកចាំមើលវគ្គផ្តាច់ព្រ័ត្រ”៕

*[Fotmob]

  • Kyle Walker ថា Man City ជំពាក់ពាន Champions League ម្ចាស់ក្លឹប