ខ្សែបម្រើ Moises Caicedo របស់ Brighton បានសារភាពថាមានការសោកស្តាយចំពោះបញ្ហាបះទង្គិចដែលបានបង្ខំឱ្យខ្សែបម្រើស្លាបរបស់ Arsenal កីឡាករ Gabriel Martinelli ត្រូវបានផ្លាស់ប្តូរចេញត្រឹមតែ ២០នាទីប៉ុណ្ណោះក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។Brighton នៅទីបំផុតបានបន្តយកឈ្នះ ៣-០ ដោយបានបញ្ចប់ក្តីសង្ឃឹមឈ្នះពាន Premier League របស់ Arsenal។ ប៉ុន្តែការប៉ះគ្នាមិនល្អពី Caicedo និង Martinelli ក៏ជាចំណុចចោទជាបញ្ហាសម្រាប់ Arsenal ផងដែរ។
Caicedo ដែលជាគោលដៅផ្ទេរសម្រាប់ Arsenal គឺជាមនុស្សដំបូងគេនៅកន្លែងកើតហេតុដើម្បីបង្ហាញជាមួយអាជ្ញាកណ្តាល Andy Madley អំពីការ ប្រជែងរបស់ Martinelli។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Caicedo ហាក់ដូចជាមានការសោកស្តាយចំពោះទង្វើរបស់គាត់ ហើយទោះបីជាមានការសុំទោសខ្លីក៏ដោយ ក៏គាត់បានបង្ហោះនៅលើបណ្តាញសង្គមថាគាត់នឹងធ្វើវាខុសពីនោះ ប្រសិនបើផ្តល់ឱកាសជាលើកទីពីរ។
គាត់បាននិយាយថា៖
“ប្រសិនបើខ្ញុំអាចបង្វិលពេលវេលាត្រឡប់ទៅវិញបាន ខ្ញុំនឹងមិនធ្វើឲ្យមានការប៉ះទង្គិចដ៏អាក្រក់នោះទេ”។
វេជ្ជបណ្ឌិតរបស់ក្លឹប Gary O’Driscoll បានបន្ធូរបន្ថយការភ័យខ្លាចដោយថា
“គាត់ឈឺបន្តិច ប៉ុន្តែគាត់គួរតែមិនអីទេ។ ខ្ញុំគិតថាគាត់គួរតែត្រលប់មកវិញមុនចប់រដូវកាល”៕