Ancelotti យល់ស្របនឹងការត្អូញត្អែររបស់ Pep ដែលថា City មានពេលសម្រាកតិចជាង Real ជើងទីពីរ

លោក Carlo Ancelotti បានបង្ហាញពីការអាណិតអាសូររបស់គាត់ចំពោះលោក Pep Guardiola និង Manchester City បន្ទាប់ពីការត្អូញត្អែររបស់អ្នក ចាត់ការសញ្ជាតិអេស្បាញក្នុងកាលវិភាគប្រកួតមុនការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League នៅថ្ងៃពុធ។នៅមុនការប្រកួតជើងទីពីរនេះ លោក Guardiola គ្រូបង្វឹករបស់ City បានបញ្ចេញការត្អូញត្អែររបស់គាត់ចំពោះកាលវិភាគប្រកួតដែលក្រុមរបស់គាត់ មានពេលសម្រាកតិចជាង Real Madrid។ ក្រុមកំពូលតារាង Premier League ប៉ះ Everton នៅកីឡដ្ឋាន Goodison Park នៅថ្ងៃអាទិត្យ ត្រឹមតែបីថ្ងៃមុនការប្រកួតរបស់ពួកគេជាមួយ Real Madrid។លោក Ancelotti គ្រូបង្វឹក​របស់ Real បាន​យល់​ព្រម​ទាំង​ស្រុងទៅ​នឹង​ការ​ត្អូញត្អែរ​របស់ Guardiola។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីក្រុម របស់គាត់បានយកឈ្នះលើក្រុម Getafe អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយថា៖

“Guardiola បានត្អូញត្អែរអំពីប្រតិទិននៃការប្រកួត ដូចដែលយើងបាននិយាយជាច្រើនដងដែរ គឺវាកៀកគ្នាខ្លាំងណាស់។កាលពីជើងទីមួយ យើងត្រូវលេងដោយបានសម្រាកតិចតួច ហើយឥឡូវនេះវាជាវេនរបស់ពួកគេ។ ប្រតិទិនគឺមិនត្រឹមត្រូវទេ… នោះហើយជាបញ្ហា នោះជាទស្សនៈរបស់ខ្ញុំ មានការប្រកួតច្រើនពេកក្នុងរយៈពេលដ៏ខ្លី”៕

*[Mirror]

  • Ancelotti យល់ស្របនឹងការត្អូញត្អែររបស់ Pep ដែលថា City មានពេលសម្រាកតិចជាង Real ជើងទីពីរ