Frank Lampard កោះហៅប្រធានក្រុម U14 របស់ Chelsea ហ្វឹកហាត់ជាមួយឈុតធំ

Frank Lampard បានផ្តល់ឱកាសឱ្យប្រធានក្រុម U14 របស់ Chelsea ដ៏ភ្ញាក់ផ្អើលមួយ ដោយកោះហៅឲ្យមកចូលហ្វឹកហាត់ជាមួយឈុតធំ។ ចាប់តាំងពីជំនួសតំណែង Graham Potter ក្នុងក្រុម Chelsea កាលពីខែមុន Lampard បានចាញ់ការប្រកួតទាំង ៦លើកដំបូងរបស់គាត់។

កាល​ពី​ចុង​សប្តាហ៍​មុន ទីបំផុត​វីរបុរស​របស់​ក្លឹប​បាន​ទទួល​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ខ្លួន​បន្ទាប់​ពី​ក្រុម​តោ​ខៀវ​បាន​យក​ឈ្នះ​ក្រុម Bournemouth ក្នុង​លទ្ធផល ៣ ទល់នឹង ១។ទោះបីជាការទិញកីឡាករច្រើនចូលក្រុមក៏ដោយ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញ Lampard ហៅប្រធានក្រុម U14 របស់ Chelsea កីឡាករ Charlie Holland មកហ្វឹកហាត់ជាមួយក្រុមឈុតធំ។

Holland បានដឹកនាំក្រុម Chelsea U14 ឈ្នះ Albert Phelan Cup South glory កាលពីដើមខែ ហើយឥឡូវនេះកំពុងជជែកលេងសើចជាមួយក្រុមឈុតធំ។

កន្លងមក Lampard បានផ្តល់ជម្រើសដំបូងដល់ក្រុមយុវជនដូច្នេះដែរ មានដូចជា Mason Mount, Reece James, Tammy Abraham និង Fikayo Tomori កីឡាករ Holland នឹងសង្ឃឹមថានឹងប្រើប្រាស់បទពិសោធន៍នេះដើម្បីបង្កើនឱកាសរបស់គាត់នាពេលអនាគត។

ជាធម្មតា កីឡាករសាលាមួយចំនួនត្រូវបានកោះហៅឱ្យទៅហ្វឹកហាត់ ប៉ុន្តែភាគច្រើនមកពី U21 ឬ U18 តែប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT