Dani Carvajal ថា Real Madrid គ្មានអ្វីត្រូវខ្លាច Man City នៅជើងទីពីរទេ

Dani Carvajal លើកឡើងថា Real Madrid មិនមានអ្វីដែលត្រូវភ័យខ្លាចក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad សម្រាប់ជើងទីពីរនៃវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Champions League របស់ពួកគេនៅសប្តាហ៍ក្រោយនោះទេ។Vinicius Junior បើកការនាំមុខទៅលើក្រុម Man City ខណៈ Kevin De Bruyne បានតាមស្មើ នាំឲ្យបញ្ចប់លទ្ធផលបានត្រឹមស្មើគ្នា​ ១ ទល់នឹង ១ ក្នុងជើងទីមួយ។

ខ្សែការពារស្តាំរបស់ Real Carvajal បាននិយាយក្រោយចប់ការប្រកួតថា៖

“ពួកគេមានកីឡាករលំដាប់ពិភពលោក ពួកគេផ្លាស់ទីបាល់បានល្អណាស់ ពួកគេប្រើបច្ចេកទេសបានល្អ ប៉ុន្តែខ្ញុំគិតថាយើងមិនឃើញក្រុម Man City ល្អជាង Madrid នោះទេ។ក្រុមត្រលប់ទៅផ្ទះវិញដោយដឹងថាយើងលេងបានល្អ ហើយប្រសិនបើយើងធ្វើបានល្អ ប្រសិនបើយើងចាប់យកឱកាសរបស់យើងនៅ Manchester យើងមានឱកាសឆ្លងទៅវគ្គបន្ទាប់បាន។

យើងទៅទីនោះដោយគ្មានអ្វីត្រូវភ័យខ្លាចទេ។ យើងត្រូវតែទៅទីនោះដើម្បីឈ្នះ ដើម្បីលេងហ្គេមរបស់យើង ហើយក្រុមជឿជាក់លើវា”៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT