Pep និយាយពីការប្រកួតទល់នឹង Madrid និងវិធី Madrid បញ្ឆោត Haaland

Kevin De Bruyne បានលុបចោលគ្រាប់បាល់បើកឆាកដ៏អស្ចារ្យរបស់ Vinicius Junior ជាមួយនឹងគ្រាប់បាល់នៅពាក់កណ្តាលតង់ទីពីរ និងបញ្ចប់លទ្ធផល ១ ទល់នឹង​ ១​ នៅជើងទីមួយនៃ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្តងទៀត​នៃ​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​ពុធ ទី១៧ ខែ​ឧសភា។លោក Pep Guardiola បានសង្ខេបការប្រកួតយ៉ាងខ្លីទៅកាន់ BT Sport ថា៖

“នៅពេលដែលយើងលេងកាន់តែល្អ ពួកគេរកគ្រាប់បាល់បាន នៅពេលដែលពួកគេលេងកាន់តែល្អ យើងរកគ្រាប់បាល់បាន”។

គ្រូបង្វឹករូបនេះបានបន្តទៀតថា៖

“វាគឺជាការប្រកួតដ៏តឹងតែងមួយ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Bernabeu តែងតែពិបាក។ យើងមានពេលវេលាដ៏ល្អ ប៉ុន្តែពេលខ្លះវាពិបាកជាមួយនឹងគុណភាពដែលពួកគេមានជាមួយនឹងបាល់។យើងចាប់ផ្តើមបានយ៉ាងល្អនៅក្នុងតង់ទីពីរផងដែរ។ ពួកគេដាក់កីឡាករជាច្រើននៅផ្នែកខាងឆ្វេង ពួកគេពិតជាល្អណាស់នៅទីនោះ។ ប៉ុន្តែបន្ទាប់ពីយើងបង្កើត គ្រាប់បាល់ដ៏អស្ចារ្យពី Kevin ហើយយើងមានពេលវេលាដ៏ល្អមួយចំនួន។ បន្ទាប់មកនៅចុងបញ្ចប់ ពួកគេក៏មានឱកាសពីរបីផងដែរ។ វាគឺជាការប្រកួតដ៏តឹងតែងមួយ”។

ក្រៅ​ពី​មិនអាច​រក​គ្រាប់​បាល់​បាន​ Erling Haaland ត្រូវ​បាន​គេ​បិទជាប់​នៅ​ក្នុង​ការ​ប្រកួត។ លោក Guardiola បានពន្យល់ពីរបៀបដែល Madrid បញ្ឆោតខ្សែប្រយុទ្ធរូបនេះថា៖

“ចម្ងាយរវាងខ្សែការពារកណ្តាល និងខ្សែការពារខាងក្រោយត្រូវបានរៀបដាក់កាន់កាប់ខ្សែបម្រើប្រយុទ្ធយើង។ សម្រាប់ Modric សម្រាប់ Toni Kroos សម្រាប់ Valverde ដូច្នេះមានខ្សែការពារកណ្តាលភ្លោះនៅជិត Erling វាមិនងាយស្រួលទេសម្រាប់គាត់”៕

  • Pep និយាយពីការប្រកួតទល់នឹង Madrid និងវិធី Madrid បញ្ឆោត Haaland