Man United និងក្លឹបពីរផ្សេងទៀត ចាប់អារម្មណ៍ Neymar ពី PSG

Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចង់លក់ Neymar នៅរដូវក្តៅនេះ ដោយ Manchester United, Juventus និង Newcastle United ចាប់អារម្មណ៍ក្នុងការទិញកីឡាករប្រេសុីលរូបនេះ។PSG លែងមានជំនឿលើខ្សែប្រយុទ្ធប្រេស៊ីលទៀតហើយ ហើយចង់បញ្ចេញគាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ គេជឿថាកីឡាករវ័យ ៣១ឆ្នាំត្រូវតែ ស្វែងរកក្លឹបថ្មីដើម្បីបន្តអាជីពបាល់ទាត់របស់គាត់។ ចំពេលមានសេចក្តីរាយការណ៍អំពីការចាកចេញនៅរដូវក្តៅនេះ ក្លឹបចំនួនបីបានលេចចេញជា ជម្រើសដ៏មានសក្តានុពលសម្រាប់ Neymar។

បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរក្សាការចាប់អារម្មណ៍លើកីឡាករប្រេស៊ីលមួយរយៈ ហើយបានត្រៀមខ្លួនដើម្បីចាយ លុយដ៏ច្រើនដើម្បីនាំមកមកទឹកដីអង់គ្លេស។ ក្រឡេកទៅក្របខណ្ឌ Serie A ក្លឹប Juventus ក៏មានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះផងដែរ។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងតូរីនត្រូវបានគេ រាយការណ៍ថាកំពុងស្ថិតក្នុងទីផ្សារសម្រាប់កីឡាករ Neymar ផងដែរ។

Newcastle United គឺជាក្រុមទីបីដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតកីឡាករ Santos ។ ក្រុមសារិការព្រៃមួយនេះកំពុងលេងយ៉ាងល្អក្រោម ការដឹកនាំរបស់ Eddie Howe ក្នុងរដូវកាលនេះ ដោយបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League។

ប្រសិនបើពួកគេទទួលបានការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ពួកគេអាចទាក់ទាញកីឡាករល្បីៗជាច្រើនមក ចូលរួមក្រុមរបស់ពួកគេ៕

*[Sportskeeda]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT