Morgan ឌឺឲ្យ Ten Hag ចំពោះការអធិប្បាយរបស់គាត់ទៅលើ Ronaldo កាលពីដើមរដូវកាល

ពិធីករទូរទស្សន៍ដ៏ល្បីរបស់អង់គ្លេស Piers Morgan បានដាក់គោលដៅលើគ្រូបង្វឹក Manchester United លោក Erik ten Hag ចំពោះការអត្ថាធិប្បាយចាស់របស់គាត់លើ Cristiano Ronaldo។ ការជីកកកាយរបស់ Morgan បានកើតឡើងបន្ទាប់ពីក្រុមបិសាចក្រហមចាញ់ West Ham United ដោយលទ្ធផល ១ ទល់នឹង ០។បន្ទាប់ពីការប្រកួត Piers Morgan បានបង្ហោះរូបភាពនៅលើ Twitter ដែលបានដកស្រង់ពាក្យសំដីរបស់ Erik ten Hag ពីដើមរដូវកាលនេះដែលថា៖

“ខ្ញុំមានហេតុផលក្នុងការទម្លាក់ Cristiano Ronaldo ឲ្យនៅបម្រុង ហើយខ្ញុំក៏ដឹងពីលទ្ធផលដែរប្រសិនបើវាជាលទ្ធផលអវិជ្ជមាន។ ប៉ុន្តែខ្ញុំមិនបារម្ភទេ ហើយខ្ញុំគេងលក់ស្រួលណាស់ក្នុងយប់នោះ។”

Morgan បាន​ដាក់​ចំណងជើង​លើ Tweet ជាមួយ Caption ថា៖

“ម៉េចហើយ គេងលក់ស្រួលទេ Erik?”

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT