វីរបុរសក្លឹប Barcelona លោក Rivaldo បានអះអាងថា Cristiano Ronaldo ត្រូវបានគេបោកបញ្ឆោតឱ្យចូលរួមជាមួយក្រុម Al Nassr ជាមួយនឹងប្រាក់ដ៏ច្រើនដែលបានផ្តល់ជូន។ គាត់ជឿថាកីឡាករព័រទុយហ្គាល់មិនរីករាយនឹងជីវិតនៅអារ៉ាប៊ីសាអូឌីតទេ ហើយចង់ឱ្យ Lionel Messi គិតឲ្យបានម៉ត់ចត់មុននឹងពិចារណាផ្លាស់ប្តូរទីនោះ។Ronaldo បានចូលរួមជាមួយ Al Nassr នៅដើមរដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ត្រូវបានបញ្ចប់។ គាត់បានស៊ុតបាល់បញ្ចូលទី ១២គ្រាប់មកទល់នឹងពេលនេះ ហើយកំពុងព្យាយាមជួយក្រុមរបស់គាត់ឱ្យឈ្នះពានរង្វាន់លីគ។
Rivaldo និយាយនៅលើ AS ដោយបានអះអាងថាកីឡាករកំពុងវង្វេងក្នុងការផ្លាស់ប្តូរទៅកាន់មជ្ឈិមបូព៌ាជាមួយនឹងការផ្តល់ជូននូវទឹកប្រាក់ដ៏សន្ធឹក សន្ធាប់។ គាត់និយាយចំឈ្មោះ Ronaldo ថា៖
“ខ្ញុំយល់ថា ពេលខ្លះកីឡាករត្រូវបានបោកបញ្ឆោតដោយកិច្ចសន្យាធំដែលពួកគេចុះហត្ថលេខានៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែបន្ទាប់មកជីវិតនៅទីនោះកាន់រួមតូច ហើយបាល់ទាត់មិនតែងតែងាយស្រួលដូចការរំពឹងទុកនោះទេ។ដូច្នេះអ្នកអាចនឹងឆ្លងកាត់ ដំណាក់កាលនៃការខកចិត្តខ្លះ ហើយសូម្បីតែលុយដែលគាត់ទទួលបាន ធ្វើឱ្យជីវិតមិនសប្បាយចិត្តអំឡុងពេលដែលគាត់កំពុងរស់នៅ”។
ជាមួយនឹងព័ត៌មានទាក់ទិននឹង Messi ផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត Rivaldo បានផ្ញើការដាស់តឿនទៅកាន់អតីតតារារបស់ Barcelona បន្ថែមថា៖“រឿងនេះកើតឡើងចំពោះកីឡាករទាំងអស់ ហើយ Messi ខ្លួនឯងនឹងអាចធ្វើជាសាក្សីបានឆាប់ៗនេះ។ វានឹងល្អសម្រាប់គាត់ និងសម្រាប់បាល់ទាត់ក្នុងការឃើញ Cristiano Ronaldo ត្រលប់ទៅ Real Madrid ដើម្បីបញ្ចប់អាជីពរបស់គាត់។ ពិតណាស់អ្នកគាំទ្រត្រូវតែយល់ថាពួកគេ មិនអាចទាមទារល្អដូចកាលគាត់មានអាយុ ២៥ ឬ ២៦ឆ្នាំនោះទេ ប៉ុន្តែគាត់នៅតែអាច ជួយក្លឹបឱ្យទទួលបានសមិទ្ធិផលជាច្រើនទៀត”៕
*[Sportskeeda]