Chelsea ​លើក​ពាន FA Cup ​ដោយ​ឈ្នះ Man Utd ​១-០

ក្រុម Chelsea ​បាន​លើក​ពាន FA Cup ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ១-០។

១​គ្រាប់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​នៅ​ពាក់​កណ្ដាល​តង​ទី​១។ ក្រុម​ Chelsea ​ត្បិត​តែ​មាន​បញ្ហា​រឿង​ប្រធាន​ក្លឹប​ចង់​បណ្ដេញ​លោក Conte ​ចោល​មែន ប៉ុន្តែ​នា​ការ​ប្រកួត​នេះ​ពួកគេ​ធ្វើ​បាន​ល្អ ​និង​អាច​យក​ជ័យជម្នះ​បាន។ លើក​ពាន FA Cup ​នេះ ​អាច​នឹង​ធានា​បាន​កៅអី​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បន្ដ​នៅ​ជាមួយ​ក្រុម​តោ​ខៀវ​ទៀត​នា​រដូវ​កាល​ក្រោយ។

បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​បញ្ចប់​រដូវ​កាល​ដោយ​មិន​បាន​ជ័យជម្នះ​អ្វី​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ មាន​ការ​រិះគន់​ជា​ច្រើន​កើត​ឡើង ចំពោះ​បច្ចេកទេស​ដឹក​នាំ​ក្រុម​របស់​លោក ដោយសារ​តែ​បិសាច​ក្រហម​មាន​កីឡាករ​ល្អ​ៗ​ច្រើន ប៉ុន្តែ​បែរ​ជា​លេង​មិន​ល្អ ​និង​មិន​ជោគជ័យ​ទៅ​វិញ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT