ថ្មីៗនេះ ខ្សែប្រយុទ្ធ Neymar Jr. របស់ក្លឹប Paris Saint-Germain (PSG) បានចុច Like ការបង្ហោះ Instagram រិះគន់ Kylian Mbappe។ វីដេអូខ្លីនោះក៏បានអះអាងថា Mbappe ជាម្ចាស់ក្លឹបគឺអាក្រក់បំផុត។ថ្មីៗនេះ ខ្សែប្រយុទ្ធប្រេស៊ីលរងការតវ៉ា និងស្រែកចំអក បណ្តេញចេញពីក្លឹប ពីសំណាក់អ្នកគាំទ្រ។ ពួកគេបានប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់គាត់ក្នុងទីក្រុង Bougival ប្រទេសបារាំង ដើម្បីសម្តែងការមិនសប្បាយចិត្តរបស់ពួកគេ។
វីដេអូខាងលើដែលថា Neymar បានចុច Like បានការពារគាត់ និង Messi ដោយសរសេរអះអាងថា៖
“ជំនួសឱ្យការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងដ៏អាក្រក់ អ្នកគាំទ្រនៅតែបន្តតវ៉ាប្រឆាំងនឹង Neymar និង Messi ទៅវិញ”។
កីឡាករប្រេស៊ីលរូបនេះធ្លាប់ជាមិត្តរួមក្រុមជាមួយ Kylian Mbappe អស់រយៈពេល ១៣៦ប្រកួត។ ពួកគេបានរួមបញ្ចូលគ្នាបាន ៥៤គ្រាប់ផងដែរពេលលេងឱ្យ PSG៕
*[Sportskeeda]