ហេតុអ្វីបានជាអ្នកគាំទ្រ PSG ខឹង និងនាំគ្នាជេ Messi?

អនាគតរបស់ Lionel Messi គឺជាប្រធានបទដែលត្រូវបានពិភាក្សាយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយឥឡូវនេះវាច្បាស់ណាស់ថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់ជាមួយក្រុមជើងឯកបារាំងនោះទេ។ភាពតានតឹងរវាងកីឡាករ និងក្លឹបបានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពី Messi ត្រូវបានពិន័យ និងព្យួរដោយក្លឹបសម្រាប់ការធ្វើ ដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។

PSG បានព្យួរខ្សែប្រយុទ្ធរយៈពេលពីរសប្តាហ៍ មានន័យថាគាត់មិនអាចលេង ឬហ្វឹកហាត់ជាមួយក្លឹបបានទេ ហើយគាត់ក៏ត្រូវបានពិន័យប្រាក់ឈ្នួលពីរសប្តាហ៍ផងដែរ។

ផ្នែកមួយនៃហេតុផលដែលរឿងទាំងអស់នេះបានកើតឡើងនោះគឺថា PSG ស្ថិតក្នុងការប្រជែងដណ្តើមពានតែមួយគត់  ដោយសារភាពអសមត្ថភាពរបស់ពួកគេផ្ទាល់ក្នុងការប្រជែងពានផ្សេងទៀត។

ដោយបានធ្លាក់ចេញពី Champions League ក្នុងវគ្គចែកពូល ហើយថែមទាំងធ្លាក់ចេញពី Coupe de France អ្នកគាំទ្រយ៉ាងហោចណាស់ក៏រំពឹងថានឹងអាចឈ្នះពាន Ligue 1។ ការបរាជ័យច្រើនពេកក្នុងរដូវកាលរបស់ពួកគេ ពួកគេបានចាញ់ការប្រកួត Ligue 1 ចំនួន ៥ដងក្នុងឆ្នាំ២០២៣។ភ្លាមៗនោះ Marseille នៅសល់តែ ៥ពិន្ទុតាមពីក្រោយ PSG ហើយ Lens នៅសល់តែ ៦ពិន្ទុប៉ុណ្ណោះ ដោយក្រុមទាំង ៣ នៅសល់ ៥ ប្រកួតទៀតដែលត្រូវលេង។ ជាមួយនឹង Neymar របួស និង Messi ត្រូវបានព្យួរ វាមានឱកាសដែល PSG ចូលលេងវិញទាំងភាពអាម៉ាស់បំផុតសម្រាប់ក្លឹប៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT