ឲ្យតែ Messi ព្រម គាត់នឹងទទួលបានប្រាក់ពលកម្មលើស Ronaldo ពីរដង

Lionel Messi ត្រូវបានគេរាយការណ៍ថាសម្រេចចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលនេះ ហើយពេលនេះទទួលបានសំណើរនៅលើតុ ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លឹប Al Hilal របស់ Saudi Pro League។ អ្នកជំនាញការផ្ទេរកីឡាករ Fabrizio Ramano បានអះអាងមុននេះថា ទំនាក់ទំនងរវាងម្ចាស់ជើងឯក World Cup និង PSG បានបែកបាក់ទាំងស្រុង បន្ទាប់ពីតារារូបនេះបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។

Romano ឥឡូវនេះបានរាយការណ៍ថាក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការដែលមានតម្លៃ ៣៥០លានផោន ក្នុងមួយឆ្នាំ។

ប្រសិនបើព្រមទទួលយក វានឹងធ្វើឱ្យ Messi ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោក ដោយលើសដៃគូប្រជែងកាន់ឆ្នាំ របស់គាត់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងកាន់កាប់វា។
តារា​សញ្ជាតិ​ព័រទុយហ្គាល់​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ Al Nassr កាល​ពី​ខែ​មករា តាម​សេចក្តី​រាយការណ៍​រក​បាន​ ១៧៥លាន​ផោន ក្នុង​មួយ​ឆ្នាំ។

វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ដែល​នឹង​បង្កើត​ការ​ប្រកួត​ប្រជែង​​ដ៏​អស្ចារ្យ​របស់​កីឡា​បាល់ទាត់ល្អបំផុតទាំងពីរ​ម្តង​ទៀត ប៉ុន្តែ​លើក​នេះ​នៅ​មជ្ឈិមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ Romano អះអាងថាអាទិភាពរបស់ Leo គឺបន្តនៅអឺរ៉ុប ហើយថាអតីតក្រុមរបស់គាត់ Barcelona កំពុងរង់ចាំការបើកផ្លូវ FFP ដើម្បីបើកការពិភាក្សាជាមួយ Messi។

ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបច្ចុប្បន្នរកបាន ៦០លានផោន ក្នុងមួយឆ្នាំនៅ PSG ដូច្នេះការផ្តល់ជូនណាមួយដែលមកពីក្រុមកំពូលនៅអឺរ៉ុប ទំនងជាមិនអាចប្រជែងនឹងការផ្តល់ជូនពី Al Hilal បាននោះទេ៕

*[Fabrizio Romano]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT